**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ មិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា នយោបាយឈ្នះឈ្នះ មិនអាចសម្រេចទៅបានឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ។

ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពិតណាស់ សម្ដេចតេជោ ជាស្ថាបនិកមគ្គុទេសក៍ឯកក្នុងការដាក់ចេញនូវយុទ្ធសាស្ដ្រនយោបាយឈ្នះឈ្នះ និងដឹកនាំការប្រតិបត្តិដោយវ័យឆ្លាត ប៉ុន្ដែនយោបាយឈ្នះឈ្នះ មគ្គុទេសឯកម្នាក់ឯងមិនអាចធ្វើបាននោះទេ បើគ្មានប្រតិបត្តិករចូលរួមដោយស្មោះត្រង់។ ប្រតិបត្តិករស្នួល ថ្នាក់ដឹកនាំ ដែលមានវត្តមានជាច្រើននៅលើវេទិកានេះ ហើយចូលរួមនៅទីនេះ គឺជាតួអង្គសំខាន់ ក្នុងការចូលរួមដ៏ស្មោះត្រង់ បើសិនជាគ្មានការចូលរួមដ៏ស្មោះត្រង់យើងមិនអាចបញ្ចប់សង្គ្រាម និងធានាបាននូវនិរន្ដរភាពបានទេ»។

សម្ដេចធិបតីបន្ថែមថា ការសាងសង់វិមានឈ្នះឈ្នះ ធ្វើឡើងដើម្បីជានិមិត្តរូបសម្រាប់ខ្មែរទាំងអស់គ្នា និងជានិមិត្តរូបនៃសន្ដិភាព ព្រោះខ្មែរគ្រប់រូបគឺប្រាថ្នាសុខ សន្ដិភាព គ្មានអ្នកណាម្នាក់ ដែលមិនចង់បានសន្ដិភាពនោះទេ។ ការសាងសង់នេះ ក៏ជាការអបអរសាទរនូវសមិទ្ធផលដែលខ្មែរគ្រប់រូបរួមគ្នាសម្រេចបានរួមគ្នា ក៏ដូចជាការរំលឹកអំពីប្រវត្តិសាស្ដ្រ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយចង់ចាំ អំពីតម្លៃនៃសន្ដិភាព។

គួរជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជា​ស្ថាប​​និក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ព្រមទាំងការចូលរួ​ម​យ៉ាង​សកម្ម ពីប្រតិបត្តិករក្នុងស្មារតីអនុវត្តប្រកប ដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការ​ឯក​ភាព​ជាតិពេញ លេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​៥០០ឆ្នាំកន្លងមក​ហើយ​ ៕

អត្ថបទដែលជាប់ទាក់ទង