**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើមានមនុស្សប៉ុន្មាននាក់ អវត្តមាននៅទីនេះដោយសារស្លាប់ និងរបួស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ និងរបួស ។

ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើប៉ុន្មាននាក់អាចអវត្តមាននៅទីនេះដោយសារស្លាប់ និងរបួសបាត់ទៅហើយ តើថ្នាក់ដឹកនាំនាយទាហានរបស់យើងនៅលើវេទិកានេះ ប៉ុន្មាននាក់ដែលអាចបាត់បង់ជីវិតរួចទៅហើយមិនបាននៅទីនេះ ហើយតើស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាននាក់ ក្លាយទៅជាស្ត្រីមេម៉ាយកូនកំព្រារួចទៅហើយ? តើមានឱកាសទេដែលនាយទាហានរបស់យើងពីភាគីផ្សេងៗគ្នាជួបគ្នា។ ខ្ញុំឧស្សាហ៍ជួបជាមួយនាយទាហានរបស់យើង ដែលពីមុនម្ខាងទៅរដ្ឋកម្ពុជា ម្ខាងនៅអតីតខ្មែរក្រហម គាត់បានជជែកគ្នាពីបទពិសោធន៍ប្រយុទ្ធ ដែលពេលនោះកំពុងធ្វើផែនការសម្លាប់គ្នាទៅវិទៅមក ឥលូវគាត់នៅអង្គុយជាមួយគ្នា ធ្វើផែនការការពារជាតិជាមួយគ្នា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គ្មានផលអីពីសង្គ្រាមនៃការកាប់សម្លាប់គ្នាទេនោះទេ ហើយជាពិសេសសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ប៉ុន្តែផលធំណាស់នៃសន្តិភាពយើងអាចវាស់បាន ប៉ុន្តែអ្វីដែលវាយើងមិនអាចវាស់បាន ស្មានត្រូវ គឺផលអវិជ្ជមានដែលអាចកើតមានដោយសារសង្គ្រាមមិនទាន់ចប់ គឺនឹងមានមនុស្សជាច្រើននាក់ទៀតនឹងត្រូវស្លាប់ជាបន្តបន្ទាប់។ ដោយសារយើងបញ្ចប់សង្គ្រាមទើបធ្វើឱ្យនាយទាហាន ពលទាហាន មានឱកាសរួមគ្នានៅទីនេះដោយគ្មានបែងចែកភាគីខុសគ្នា ដើម្បីរួមគ្នាប្ដេជ្ញាចិត្តការពារសុខសន្ដិភាពស្ថិរ ប្រជាពលរដ្ឋរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង