ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផ្ញើសារគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខ្ញុំបាទសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែងជូនសម្តេចក្រឡាហោម និង លោកជំទាវ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តចូលរួមចំណែកក្នុងបេសកកម្មបម្រើដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃ ជាតិ សាសនា ព្រះមហាក្សត្រ ។
សូម សម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ មេត្តាទទួល នូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ៕