**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន

លោក សាន្ត ប៊ុនធឿន ចេញលិខិតសូមទោស អគ្គនាយកដ្ឋានពន្ធនាគារ ក្រោយប្រើពាក្យពេជន៍មិនសមរម្យ

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានទុកពេលឲ្យលោក សាន្ត ប៊ុនធឿន ៤៨ម៉ោង ដើម្បីសូមទោសជាសាធារណ: នូវរាល់ពាក្យមិនសមរម្យ ប្រមាថមកមន្រ្តីពន្ធនាគារ តាមបណ្តាញសង្គម កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន្ត ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានធ្វើការអត្ថាធិប្បាយក្នុងអាការស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរដល់ប្រធានពន្ធនាគារ និង មន្ត្រី ពន្ធនាគារដោយបានប្រើពាក្យថា”អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ីវាទាល់តែអ្នកឯង ដេក ជាមួយអាឆ្មាំគុក”។

ក្នុងនាមមន្ត្រីពន្ធនាគារគ្រប់រូបទូទាំងប្រទេសរួមទាំងមន្ត្រីដែលបានចូលនិវត្តន៍ហើយក្តី អគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ចាត់ទុកការធ្វើសកម្មភាពផ្សព្វផ្សាយគ្មានមូលដ្ឋាន ចោទប្រកាន់ មាក់ងាយជាសាធារណៈ មកលើមន្ត្រីរាជការរបស់ឈ្មោះ សាន្ត ប៊ុនធឿន មិនគ្រាន់តែជាទង្វើអសីលធម៌ លាបពណ៌ញុះញង់ ឱ្យមហាជន រើសអើង ស្អប់ខ្ពើម មកលើមន្ត្រីពន្ធនាគារប៉ុណ្ណោះទេ តែវាជាសកម្មភាពល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចមានចែងក្នុង មាត្រា៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីមានអំពើខុសឆ្គងណាមួយប្រព្រឹត្តដោយមន្ត្រី ពន្ធនាគារ ទាំងក្របខណ្ឌច្បាប់ ក្របខណ្ឌសិទ្ធិមនុស្ស និងសីលធម៌សង្គម អគ្គនាយកដ្ឋានពន្ធនាគារតែងលើកទឹក ចិត្តជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងមកស្ថាប័នតុលាការ ក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចដទៃទៀតមិនមែន ធ្វើការបកស្រាយដោយពាក្យសម្ដីគ្មានសីលធម៌ គ្មានការទទួលខុសត្រូវដូចបុគ្គល សាន្ត ប៊ុនធឿននេះឡើយ។

អគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន្ត ប៊ុនធឿន ចេញមុខធ្វើការ សុំទោសជាសាធារណៈជាបន្ទាន់។
ក្នុងករណីឈ្មោះ សាន្ត ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើ រយៈពេល ៤៨ ម៉ោងបន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះ អគ្គនាយកដ្ឋានពន្ធនាគារត្រូវម្តងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់។

យ៉ាងណាក្ដី បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសទុកឱសានវាទបែបនេះ នៅព្រឹកទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោក សាន្ត ប៊ុនធឿនបានចេញលិខិតសូមទោសអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះអត្ថាធិប្បាយក្នុងអាការស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរដល់ប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារ៕

អត្ថបទដែលជាប់ទាក់ទង