ហួសចិត្ត! មានកូនប្រពន្ធមានមុខរបរតែមកធ្វេីរឿងផ្ដេសផ្ដាស ដែលជាគំរូរអាក្រក់ប្រាសចាកពីសង្គម
ភ្នំពេញ៖ ដោយបានមេីលឃេីញព័ត៌មានតាមបណ្ដាញសង្គម tik tok នូវទង្វេីមិនគម្បីជាគំរូមិនល្អក្នុងសង្គម ការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ កំលាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងអធិការដ្ឋានក្រុងច្បារមន បានចុះដល់ទីតាំងកែឆ្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស មួយកន្លែងស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេទប្រុស អាយុ ៣១ឆ្នាំ ដែលបានកែឆ្នៃម៉ូតូដោយផ្សាដែកតមកផ្នែកកង់ខាងក្រោយនិងបានប្រេីប្រាស់លេីផ្លូវសាធារណៈ ថតរូបបង្ហោះតាមបណ្ដាញសង្គម tik tok អួតអំពីម៉ូតូដែល
ខ្លួនបានកែឆ្នៃល្មេីសនឹងច្បាប់ប្រាប់សាធារណៈជន។
ដោយបានគោលការណ៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចុះពិនិត្យនិងធ្វេីកិច្ចសន្យាអប់រំណែនាំដល់ទីតាំងតែម្ដង ឈ្មោះ ឡាយ យូ បានទទួលស្គាល់កំហុស និងបានសន្យាចំពោះមុខសមត្តកិច្ចថា ចាប់ពីថៃ្ងនេះតទៅបញ្ឍប់សកម្មភាពកែឆ្នៃម៉ូតូដែលប៉ះពាល់ដល់ផ្លូវច្បាប់ និងជាគំរូមិនល្អដល់សង្គមជាតិ សន្យាចូលរួមគោរពច្បាប់ក្នុងនាមជាពលរដ្ឋគំរូ ស្នេីសុំអោយបងប្អូនប្រជាពលរដ្ឋ សាធារណជនក្នុងបណ្ដាញសង្គម tik tok facebook មេត្ដាយោគយល់អនុគ្រោះនិងលេីកលែងកំហុសអចេតនាដែលបានខ្លួនបានប្រព្រឹត្ដមិនល្អ ៕