លោកជំទាវ លឹម រស្មី ផ្ញើសារគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្ញើសារគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ នាងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែងជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តបំពេញ បេសកកម្ម ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
សូមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ មេត្តាទទួលនូវភារវកិច្ចដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ ៕