**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤ ជូនចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោក

ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៤ ជូនចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោកតាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិននិងបណ្តាញអ៊ីនធើណេត ។
ប្រិយមិត្តជាទីមេត្រី៖
ស្ថិតក្រោមពន្លឺព្រះអាទិត្យដំបូងនៃឆ្នាំថ្មី យើងអបអរទទួលឆ្នាំ២០២៤ ដែលពោរពេញទៅដោយក្តីរំពឹងទុក ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តីក្នុងឆ្នាំថ្មីពីទីក្រុងប៉េកាំង !
ក្នុងឆ្នាំ ២០២៣ ដែលទើបបានកន្លងផុតទៅ គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិនបានអបអរទទួលខួបទី ១០ដែលបានទទួលការអភិវឌ្ឍយ៉ាងផុលផុស ប្រទេសចិននិងពិភពលោកចាប់ដៃគ្នាទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងស្តុកស្តម្ភ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបន្តជំរុញការផ្លាស់ប្តូរអរិយធម៌ពិពិធកម្មនៅលើផ្លូវឆ្ពោះទៅរកភាពរុងរឿងនេះដែលបានកត់ត្រានូវភាពល្អបវរនិងការរំភើបចិត្តដ៏ច្រើនរាប់មិនអស់នៅលើពិភពលោកតាមរយៈកញ្ចក់កាម៉េរ៉ានិងទឹកប៊ិច។
ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ យើងបានលើកកម្ពស់ការច្នៃប្រឌិតថ្មីស្តីពី”គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា”ឡើងដល់កម្រិតថ្មីម្តងទៀត ។ កំណែពហុភាសានៃភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»រដូវកាលទី ២ ត្រូវចាក់ផ្សាយនៅប្រទេសជាង ៨០ លើទូទាំងពិភពលោក ។ កម្មវិធីវប្បធម៌ដ៏ឆ្នើមមួយចំនួន ដូចជា«ស្វែងយល់ពីវប្បធម៌និងការអភិវឌ្ឍទីក្រុងនៃប្រទេសចិន» «ស្វែងរកបុរាណចិន» «ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌រវាងចិននិងបរទេស»និង«ស្វែងយល់ពីអរិយធម៌ចិនតាមរយៈបន្ទះឫស្សីឫឈើសម្រាប់សរសេរអក្សរនៅសម័យបុរាណ»ជាដើមបានបន្តបញ្ចេញពន្លឺចែងចាំងដ៏ចិញ្ចែងចិញ្ចាចនៃអរិយធម៌របស់ប្រទេសចិននិងពិភពលោក ។ ការផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាអាស៊ីក្រុង Hang Zhouបានផ្សព្វផ្សាយទៅដល់ទស្សនិកជនចំនួន ៤១,៤ ពាន់លាននាក់ដោយបានបង្ហាញពីភាពក្លៀវក្លានិងក្តីសុបិនតាមរយៈកំណត់ត្រាដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។
ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ ក្រុមមិត្តភក្តិរបស់ចិនកាន់តែធំឡើងៗ ។ មិត្តចាស់បានអញ្ជើញមកដល់ប្រទេសចិនតាមការណាត់ ឯដៃគូថ្មីក៏បាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ ។ អគ្គស្ថានីយយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៥៨ ច្បាប់ជាមួយស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិ ហើយបានរៀបចំធ្វើវេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានសកលលើកទីពីរ វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី”ដៃគូអាស៊ាន”និងវេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី”ដៃគូអាហ្វ្រិក” ។ អគ្គស្ថានីយយើងបានរួមសហការជាមួយមិត្តភក្តិដែលមកពីគ្រប់ប្រទេសដើម្បីគូរប្លង់ទស្សនទានដ៏ល្អបវរនៃការធ្វើទំនើបកម្មរបស់ពិភពលោកស្តីពីការអភិវឌ្ឍដោយសន្តិភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួមតាមរយៈសកម្មភាពប្រព័ន្ធសារព័ត៌មានសកលស្តីពី”ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក”ចំនួន ៥១ លើកនិងពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ”ហេតុអ្វីជាអរិយធម៌”ចំនួន ៨ លើក ។
បច្ចុប្បន្ននេះ ពិភពលោកនៅតែមានអស្ថិរភាពដដែល យើងត្រូវការសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះណាស់ ! យើងបានឃើញដោយក្តីសោមន្សរីករាយថា មានមិត្តអន្តរជាតិកាន់តែច្រើនឡើងៗបាននិងកំពុងយល់ដឹងនិងទទួលស្គាល់ទស្សនៈនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។ ក្នុងអំឡុងពេលកិច្ចប្រជុំAPEC អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើ“កិច្ចសន្ទនាដ៏មេត្រីភាពអំពីការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិននិងអាមេរិក”នៅក្រុងSan Francisco ដែលទទួលបានប្រតិកម្មយ៉ាងខ្លាំង ។ លោក Harry Moyer សមាជិកនៃក្រុមខ្លាហោះដែលមានអាយុ១០០ឆ្នាំក៏បានចូលរួមសកម្មភាពនេះផងដែរ ។ លោកបានប្រាប់ខ្ញុំថា ទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិបានឆ្លុះបញ្ចាំងពីពាក្យសំដីក្នុងដួងចិត្តរបស់អ្នកទាំងអស់គ្នា ។ បន្ទាប់ពីខ្ញុំធ្វើមាតុភូមិនិវត្តន៍ ខ្ញុំបានទទួលកាតប៉ូស្កាល់ ភូគោលនិងគ្រឿងលម្អដែលធ្វើដោយកូនសិស្សរបស់អនុវិទ្យាល័យLincoln ។ ខណៈពេលមើលកាដូទាំងនេះ ខ្ញុំអាចទទួលអារម្មណ៍ពីបំណងប្រាថ្នារបស់កូនសិស្សទាំងឡាយចំពោះសន្តិភាព មេត្រីភាពនិងភាពល្អបវរ ។
ក្នុងនាមជាក្រុមសាជីវកម្មប្រព័ន្ធសារព័ត៌មានប្រកបដោយលក្ខណៈចម្រុះដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើង៥ឆ្នាំហើយដែលបានឆ្លងកាត់ដំណើរតស៊ូពីរយៈកាលដុះពន្លកតូចៗ ដល់រយៈកាលទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ កាលពីឆ្នាំមុន អគ្គស្ថានីយយើងបានសម្រេចបាននូវការបង្កើតទីស្នាក់ការនៅបរទេសចំនួនទី១៩១កន្លែងបានបង្កើតបណ្តាញផ្សព្វផ្សាយនៅបរទេសដែលបានគ្របដណ្តប់លើប្រទេសនិងតំបន់ចំនួន៦៧នៅលើពិភពលោកទាំងមូល
នៅលើផ្ទៃអន្តរជាតិ អ្នកប្រើប្រាស់CGTN មានចំនួនលើសពី៧រយលាននាក់ជាលើកដំបូង ក្នុងការផ្សាយព័ត៌មានអំពីព្រឹតិ្តការណ៍ធំៗអន្តរជាតិ អគ្គស្ថានីយយើងបានក្លាយជាប្រភពផ្សាយព័ត៌មានមុនគេបង្អស់នៅលើពិភពលោកជាញឹកញាប់ ។ ក្នុងដំណើរកសាងប្រព័ន្ធសារព័ត៌មានសំខាន់ៗបែបថ្មីឈានមុខលើឆាកអន្តរជាតិ អគ្គស្ថានីយយើងនឹងបង្កើនល្បឿនជាបន្តបន្ទាប់ដើម្បីផលិតកម្មវិធីស្នាដៃល្អៗកាន់តែច្រើន។
ប្រិយមិត្តជាទីមេត្រី ឆ្នាំ២០២៤ ជាឆ្នាំរោងតាមចន្ទគតិចិន ។ រោងជារូបសញ្ញាទេវកថានៃសិរីសួស្តីនិងជ័យមង្គលក្នុងអរិយធម៌ប្រជាជាតិចិនដែលបានតំណាងឱ្យស្មារតីស្តីពីការប្រមូលឧត្តមភាព ផ្តល់ផលប្រយោជន៍ដល់ជីវសាស្ត្រទាំងអស់ ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា ក៏ដូចជារួមរស់នៅដោយសុខដុមរមនា ។ នៅឆ្នាំរោង ប្រជាជនចិនដែលបាននិងកំពុងតស៊ូព្យាយាមក្នុងដំណើរថ្មី នឹងទទួលបានខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងមានភាពក្លៀវក្លានិងស្មារតីតស៊ូព្យាយាមក្នុងការផ្សព្វផ្សាយរឿងរ៉ាវចិននិងរឿងរ៉ាវពិភពលោកដែលប្រកបដោយភាពទាក់ទាញកាន់តែច្រើនទៅកាន់ពិភពលោកទាំងមូល ដើម្បីចារទំព័រអរិយធម៌មនុស្សជាតិក្នុងសម័យទំនើប ក៏ដូចជារួមគ្នាអបអរទទួលរដូវផ្ការីកថ្មី !
សូមជូនពរម្តងទៀតសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ កើតមានដល់ប្រិយមិត្តនិងពិភពលោកទាំងមូល!

អត្ថបទដែលជាប់ទាក់ទង