**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់

ការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនសមាជិក ប.ស.ស. ឱ្យបានលឿនរហ័ស ជារឿងសំខាន់ និងចាំបាច់បំផុត ដែលត្រូវរួមគ្នាធ្វើ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយស្តីពីការដោះស្រាយបណ្តឹង និងបញ្ហាប្រឈមរបស់សមាជិក ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖ ប.ស.ស. មានតួនាទីផ្តល់សេវាជូនសមាជិករបស់ខ្លួន ដូច្នេះការផ្តល់សេវាឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព ក៏ដូចជាការដោះស្រាយបណ្តឹង រួមទាំងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនសមាជិក ប.ស.ស. គឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលត្រូវរួមគ្នាធ្វើ ពិសេសនាយកដ្ឋានជំនាញដែលទទួលបន្ទុកលើការងារនេះ។

ឯកឧត្តមអគ្គនាយកស្តីទី បានសង្កត់ធ្ងន់ទៀតថា៖ បញ្ហារបស់បងប្អូនសមាជិក ប.ស.ស. គឺជាបញ្ហារួមដែល ប.ស.ស. ក៏ដូចជាមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងត្រូវរួមគ្នាពិនិត្យ និងដោះស្រាយឱ្យបានឆាប់រហ័ស ដោយផ្អែកលើគោលការណ៍ច្បាស់ស្តីពីរបបសន្តិសុខសង្គម ធ្វើយ៉ាងណាឱ្យបងប្អូនសមាជិកទទួលបានការផ្តល់សេវាប្រកបដោយភាពត្រឹមត្រូវ លឿនរហ័ស និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទីក៏បានសំណូមពរឱ្យសមាជិក ប.ស.ស. ទាំងអស់នៅពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ហើយជួបបញ្ហាប្រឈមនានា សូមប្រញ៉ាប់អញ្ជើញទៅជួបជាមួយភ្នាក់ងារ ប.ស.ស. ដែលនៅប្រចាំការតាមន្ទីរពេទ្យ ឬអាចទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬឆាតចូលមកកាន់ Facebook Page និងគ្រុប Telegram របស់ ប.ស.ស. ដើម្បីទទួលបានការសម្របសម្រួល និងដោះស្រាយជូនបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ រួមទាំងមន្រ្តី និងបុគ្គលិកជំនាញសរុបប្រមាណជាង ២០រូប៕

អត្ថបទដែលជាប់ទាក់ទង