ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងថ្វាយប្រគេនទេយ្យទាន គ្រឿងបរិក្ខាឧបភោគ ឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅវត្តបទុមធម្មយុត្តិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ខែមករា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា បានយាង-អញ្ជើញប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល ដោយបានថ្វាយ ប្រគេនទេយ្យវត្ថុ គ្រឿងបរិក្ខា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយដួងវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះញាតិវង្ស អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ នាពេលកន្លងមក នៅវត្តបទុមធម្មយុត្តិ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះ គឺជាថ្ងៃព្រះសម្ភព នៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (០២ ០១ ១៩៤៤-០២ ០១ ២០២៤ )៕