**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងឃុំថាឡាបរិវ៉ាត់

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លៃអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីជំនាញ បច្ចេកទេសនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថាឡាបរិវ៉ាត់ ព្រមទាំងក្រុមចុះ បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងស្រុកថាឡាបរិវ៉ាត់ ដែលបានខិតខំពុះពារ បំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីពេលប្រកាសតំបន់វិនិច្ឆ័យ ការចុះវាស់វែង បំពេញទិន្នន័យក្បាលដី សម្របសម្រួល វិវាទព្រំដីមួយចំនួន រហូតឈានដល់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអូរត្រែលនាពេលនេះ ហើយនឹងឈានដល់ការចេញជាប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗ នេះ។

ឯកឧត្តមអភិបាលខេត្តបន្តថា ជាការពិតណាស់ ការសម្រេចបាននូវលទ្ធផលទាំងនេះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីការចូលរួមសហការ និងការគាំទ្រពីរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ និងភូមិអូរត្រែល ពិសេសការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលកន្លងមកតែងតែបានសហការល្អជាមួយអាជ្ញាធរ និងក្រុមការងារបច្ចេកទេសចុះវាស់វែង បញ្ចូលទិន្នន័យក្បាលដី ធ្វើឲ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់របស់យើង សម្រេចបានជោគជ័យនាពេលនេះ។

ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀតក្នុង ចំណោមសមិទ្ធផលជាច្រើនដែលបានកសាងឡើងក្នុងឃុំថាឡាបរិវ៉ាត់យើងនេះ ស្ថិតក្រោមមាគ៌ាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។

ឯកឧត្តមបន្ថែមថា ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធានារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើ គ្រប់វិស័យ រួមនឹងសមិទ្ធផលធំៗថ្មីៗជាច្រើនទៀតដែលកំពុងលេចរូបរាងឡើងជាបន្តបន្ទាប់។

សម្រាប់ឃុំថាឡាបរិវ៉ាត់មានសមិទ្ធផលជាច្រើនបានកើតឡើងនៅក្នុងដំណាក់កាលចុងក្រោយនេះ ដូចជាផ្លូវបេតុង ស្ពានបេតុង ដាឡូលូគ្រប់ប្រភេទ សំណង់អាគាររដ្ឋបាល ផ្លូវក្រាលកៅស៊ូ ផ្លូវក្រួសក្រហម បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទឹក ស្អាត និងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចដែលយើងទាំងអស់គ្នាឃើញស្រាប់ រួមទាំងការងារសង្គម កិច្ចមួយចំនួនទៀត ដែលបានឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការដោះស្រាយទំនាស់ដីធ្លី ការផ្តល់ដីសម្បទានសង្គមកិច្ច វិធានការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គម ការ ឧបត្ថម្ភដល់គ្រួសារមានជីវភាពក្រីក្រ រួមទាំងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងធនធានធម្មជាតិជាដើម។

ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងទៀតថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិអូរដែល តលនេះ ដើម្បីផ្ត ល្បីផ្តល់ឱកាសឲ្យបងប្អូនប្រជា ពលរដ្ឋជាម្ចាស់ក្បាលដីនីមួយៗ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានអំពីក្បាលដីរបស់ខ្លួនដើម្បីជៀសវាងការ ប្រកែកតវ៉ានៅពេលចេញប័ណ្ណកម្មសិទ្ធិ (ប័ណ្ណរីង) រួច។ ដូច្នេះ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងពិនិត្យ ផ្ទៀងផ្ទាត់ឲ្យ បានច្បាស់លាស់ ដើម្បីឈានដល់ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនពិតប្រាកដ។

ជាការពិតណាស់ការទទួល បានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិស្របច្បាប់ជាម្ចាស់លើក្បាលដីនីមួយៗ។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មាត្រា៤៤ បានចែងថា “កម្មសិទ្ធឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយនោះបាន លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញតិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌”។

ក្នុងន័យនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា ចាប់ពីពេលដែលទទួល បានប័ណ្ណកម្មសិទ្ធិនេះតទៅបងប្អូននឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ។ ដូច្នេះសូមពុកម៉ែ បងបួន ធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីនេះ ប្រសើរជា ជាងការលក់ដូរ ដែលអាចទទួលផលបានតែម្តងហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។

ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា បើយើងក្រឡេកមើលទៅអតីតកាល រាប់ជំនាន់មកហើយ ប្រជាជននៅតាមតំបន់ជនបទភាគច្រើនមិន ដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ។ ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិត តម្កល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនធំជាងអ្វីៗទាំងអស់ បានបន្តអនុវត្តយុទ្ធសាស្ត្រ និងជម្រុញការងារចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលជាបន្តបន្ទាប់ដូចដែលបានបង្ហាញជូនក្នុងរបាយការណ៍របស់លោកប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មុននេះ ហើយការងារនេះ នឹងបន្តទៅភូមិ ឃុំផ្សេង ទៀត ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងរបស់យើង ដើម្បីសម្រេចគោលដៅចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់សព្វ គ្រប់នៅត្រឹមបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ជាមួយនឹងសមិទ្ធផលដ៏ធំធេង ដូចបានលើកឡើងខាងលើ រដ្ឋបាលខេត្ត នឹងត្រូវបន្តបេសកកម្មរបស់ខ្លួនឲ្យ បានខ្លាំងក្លាថែមទៀត ក្នុងនោះ៖

១-លើកកម្ពស់ប្រសិទ្ធភាពការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ រួមទាំងការពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។

២-បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំរុញប្រសិទ្ធភាពនៃការអនុ វត្តតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ លើកកម្ពស់អភិបាលកិច្ចល្អ និងមានស្វ័យភាព រួមចំណែកដល់ការដឹកនាំ គ្រប់គ្រងតាមប្រព័ន្ធរដ្ឋបាលឯកភាព និងមានភាពស៊ីសង្វាក់ គ្នារវាងគ្រប់អង្គពាក់ព័ន្ធ។

៣-លើកកម្ពស់សកម្មភាពការងារទីក្រុងស្អាត ទីប្រជុំជនស្អាតឲ្យបានសកម្មឡើង គ្រប់ផ្នែកពាក់ព័ន្ធ ពិសេស មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវអនុវត្តឲ្យបានព្រមៗគ្នាដោយមាន កិច្ចសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបន្តជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបានចូលរួមក្នុងសកម្មភាពទីក្រុងស្អាតឲ្យកាន់តែខ្លាំងក្លា ថែមទៀត ពិសេសសោភ័ណភាពតាមលំនៅឋានប្រជាពលរដ្ឋ និងតាមទីធ្លាសាធារណៈ។

៤-ការបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់ការបង្កើតមុខរបរ និងការបង្កើនកម្រិតជីវភាពរបស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងការផ្តល់បច្ចេកទេសជំនាញមូលដ្ឋាន ពិសេសផ្នែក ផលិតកម្មកសិកម្ម និងការបង្កលក្ខណៈឲ្យមានទីផ្សារសម្រាប់លក់ផលិតផលរបស់ប្រជាពលរដ្ឋ។

៥-ការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុ និងការ ដោះស្រាយវិវាទដីធ្លី ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់ព័ត៌មាន និងឆ្លើយតបគ្រោះមហន្តរាយនៅ គ្រប់មូលដ្ឋាន ការចូលរួមលើកកម្ពស់សកម្មភាពការងារ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការ ប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទី នេះ និងមានឯកសារបញ្ជាក់ត្រឹមត្រូវ នៅពេលចំពោះមុខ នឹងត្រូវទទួលបានជាម្ចាស់កម្មសិទ្ធិលើក្បាលដីពិតប្រាកដ សូមប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់គ្រួសារ និងប្រយោជន៍របស់សង្គមជាតិយើងដែលកំពុងតែមាន ការអភិវឌ្ឍរីកចម្រើនឡើងឥតឈប់ឈរ ដូចមានសមិទ្ធផលជាច្រើនបង្ហាញជូនខាងលើស្រាប់។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង បានកោតសរសើរចំពោះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរជំនាញ និងមន្ត្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំបំពេញភារ កិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយសម្រេចបានជោគជ័យជាច្រើននាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង