**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រដ្ឋបាលខេត្តស្ទឹងត្រែង ប្ដេជ្ញាចំនួន៥ចំណុចសំខាន់ៗ ដើម្បីបន្តបេសកកម្មរបស់ខ្លួនឲ្យបានខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង ប្ដេជ្ញាចំនួន៥ចំណុចសំខាន់ៗ ដើម្បីបន្តបេសកកម្មរបស់ខ្លួនឲ្យបានខ្លាំងក្លាថែមទៀត។

ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា រដ្ឋបាលខេត្ត នឹងត្រូវបន្តបេសកកម្មរបស់ខ្លួនឲ្យ បានខ្លាំងក្លាថែមទៀត ក្នុងនោះ៖

១-លើកកម្ពស់ប្រសិទ្ធភាពការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ រួមទាំងការពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។

២-បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំរុញប្រសិទ្ធភាពនៃការអនុ វត្តតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ លើកកម្ពស់អភិបាលកិច្ចល្អ និងមានស្វ័យភាព រួមចំណែកដល់ការដឹកនាំ គ្រប់គ្រងតាមប្រព័ន្ធរដ្ឋបាលឯកភាព និងមានភាពស៊ីសង្វាក់ គ្នារវាងគ្រប់អង្គពាក់ព័ន្ធ។

៣-លើកកម្ពស់សកម្មភាពការងារទីក្រុងស្អាត ទីប្រជុំជនស្អាតឲ្យបានសកម្មឡើង គ្រប់ផ្នែកពាក់ព័ន្ធ ពិសេស មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវអនុវត្តឲ្យបានព្រមៗគ្នាដោយមាន កិច្ចសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបន្តជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបានចូលរួមក្នុងសកម្មភាពទីក្រុងស្អាតឲ្យកាន់តែខ្លាំងក្លា ថែមទៀត ពិសេសសោភ័ណភាពតាមលំនៅឋានប្រជាពលរដ្ឋ និងតាមទីធ្លាសាធារណៈ។

៤-ការបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់ការបង្កើតមុខរបរ និងការបង្កើនកម្រិតជីវភាពរបស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងការផ្តល់បច្ចេកទេសជំនាញមូលដ្ឋាន ពិសេសផ្នែក ផលិតកម្មកសិកម្ម និងការបង្កលក្ខណៈឲ្យមានទីផ្សារសម្រាប់លក់ផលិតផលរបស់ប្រជាពលរដ្ឋ។

៥-ការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុ និងការ ដោះស្រាយវិវាទដីធ្លី ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់ព័ត៌មាន និងឆ្លើយតបគ្រោះមហន្តរាយនៅ គ្រប់មូលដ្ឋាន ការចូលរួមលើកកម្ពស់សកម្មភាពការងារ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការ ប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង