ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដីស្រុកថាឡាបរិវ៉ាត់ ដែលខិតខំពុះពារ បំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីជំនាញ បច្ចេកទេសនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកថាឡាបរិវ៉ាត់ ព្រមទាំងក្រុមចុះ បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងស្រុកថាឡាបរិវ៉ាត់ ដែលបានខិតខំពុះពារ បំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីពេលប្រកាសតំបន់វិនិច្ឆ័យ ការចុះវាស់វែង បំពេញទិន្នន័យក្បាលដី សម្របសម្រួល វិវាទព្រំដីមួយចំនួន រហូតឈានដល់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអូរត្រៃលនាពេលនេះ ហើយនឹងឈានដល់ការចេញជាប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ស្វាយ សំអ៊ាងបានឲ្យដឹងទៀតថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិអូរដែល តលនេះ ដើម្បីផ្ត ល្បីផ្តល់ឱកាសឲ្យបងប្អូនប្រជា ពលរដ្ឋជាម្ចាស់ក្បាលដីនីមួយៗ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានអំពីក្បាលដីរបស់ខ្លួនដើម្បីជៀសវាងការ ប្រកែកតវ៉ានៅពេលចេញប័ណ្ណកម្មសិទ្ធិ (ប័ណ្ណរីង) រួច។ ដូច្នេះ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងពិនិត្យ ផ្ទៀងផ្ទាត់ឲ្យ បានច្បាស់លាស់ ដើម្បីឈានដល់ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនពិតប្រាកដ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ស្វាយ សំអ៊ា បានអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ និងមានឯកសារបញ្ជាក់ត្រឹមត្រូវ នៅពេលចំពោះមុខ នឹងត្រូវទទួលបានជាម្ចាស់កម្មសិទ្ធិលើក្បាលដីពិតប្រាកដ សូមប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់គ្រួសារ និងប្រយោជន៍របស់សង្គមជាតិយើងដែលកំពុងតែមាន ការអភិវឌ្ឍរីកចម្រើនឡើងឥតឈប់ឈរ ដូចមានសមិទ្ធផលជាច្រើនបង្ហាញជូនខាងលើស្រាប់៕