ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកា សម្រាប់អនុវត្តយុទ្ធនាការជាអាទិភាពចំនួន ២
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកា សម្រាប់អនុវត្តយុទ្ធនាការជាអាទិភាពចំនួន ២ រួមមាន (១)- យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)- យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមុនប្រក្រតីនៅតាមតុលាការ ដែលនឹងត្រូវប្រកាសឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខ។