ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖ ១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៤).ការឆ្លងសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
- សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
៥).បញ្ហាផ្សេងៗ។
- ការជូនដំណឹងស្តីពីការបូកសរុបសមិទ្ធផលសម្រេចបានក្នុងអាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
៦).មតិបូកសរុប និងបិទកិច្ចប្រជុំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត៕