**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រទេសចិនថ្កោលទោសការប៉ះទង្គិចគ្នានៅព្រំដែនមីយ៉ាន់ម៉ា

ទីក្រុងប៉េកាំង៖ ក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍បានសម្តែង ការមិនពេញចិត្តយ៉ាងខ្លាំង ដែលការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលនៅជិតខាងបានបណ្តាលឱ្យមានការស្លាប់ និងរបួសជនជាតិចិន ហើយបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គ្រាប់កាំភ្លើងធំបានផ្ទុះឆ្លងព្រំដែន។

ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅក្នុងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីខែតុលា នៅពេលដែលសម្ព័ន្ធភាពនៃក្រុមជនជាតិភាគតិចបានបើកការវាយលុកប្រឆាំងនឹងរបបយោធា។

ប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើនបានរាយការណ៍កាលពីថ្ងៃពុធថា គ្រាប់កាំភ្លើងធំពីប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ឆ្លងកាត់ព្រំដែនក្នុងទីក្រុង Nansan ក្នុងខេត្ត Yunnan របស់ប្រទេសចិន ជាកន្លែងដែលវាបានផ្ទុះ និងបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។

AFP មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នូវ​របាយការណ៍ ឬ​រូបភាព​ភ្ជាប់​ជាមួយ​នឹង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ឡើយ។

នៅពេលសួរអំពីរបាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ប្រទេសចិន សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងដែលជម្លោះប្រដាប់អាវុធបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជនជាតិចិន ដោយបន្ថែមថាទីក្រុងប៉េកាំង បានធ្វើតំណាងដ៏ឧឡារិកដល់ភាគីពាក់ព័ន្ធ។

លោក Wang បានឲ្យដឹងថា ប្រទេសចិនទាមទារម្តងទៀតថាភាគីទាំងអស់នៅក្នុងជម្លោះភាគខាងជើងមីយ៉ាន់ម៉ាបញ្ឈប់ជាបន្ទាន់នូវអរិភាព និងចាត់វិធានការជាក់ស្តែងដើម្បីការពារឧប្បត្តិហេតុដ៏អាក្រក់បន្ថែមទៀតដែលបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងភាពស្ងប់ស្ងាត់នៅតាមព្រំដែន។

លោកបានបញ្ជាក់ថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ លោក Wang មិន​បាន​បញ្ជាក់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​សម្លាប់ ឬ​រង​របួស​នោះ​ទេ។

សម្ព័ន្ធភាពជនជាតិភាគតិចបានរឹបអូសយកទីប្រជុំជន និងមជ្ឈមណ្ឌលព្រំដែនសំខាន់ៗជាច្រើនសម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិន នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថាជាការប្រកួតប្រជែងយោធាដ៏ធំបំផុតចំពោះរបបយោធាចាប់តាំងពីវាបានដណ្តើមអំណាចនៅឆ្នាំ ២០២១។

កាលពីខែមុន ទីក្រុងប៉េកាំងបានលើកឡើងថា ខ្លួនបានសម្របសម្រួលកិច្ចចរចារវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចសម្ព័ន្ធមិត្ត ហើយបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ បទឈប់បាញ់បណ្តោះអាសន្ន។

ទោះបីជាយ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នាបានបន្តនៅក្នុងផ្នែកខ្លះនៃរដ្ឋ Shan ហើយស្ថានទូតចិនកាលពីសប្តាហ៍មុនបានស្នើឱ្យពលរដ្ឋរបស់ខ្លួនជម្លៀសតំបន់មួយនៅតាមព្រំដែនរួមគ្នា ដោយសារហានិភ័យសន្តិសុខ។

 

អត្ថបទដែលជាប់ទាក់ទង