**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន

ភ្នំកំពង់ត្រាច ជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញនៅខេត្តកំពត

ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ភ្នំកំពង់ត្រាច ជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រមួយ ដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ រូងភ្នំមានខ្យល់ត្រជាក់ ដែលអាចធ្វើឱ្យអ្នកទៅកម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋានដ៏ទាក់ទាញមួយសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងប្រវត្តិសាស្ត្រ ហើយរូងភ្នំដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ទឹកល្អាងដ៏ត្រជាក់ចិត្ត និងទីសក្ការៈផ្សេងៗ ដ៏ស័ក្តិសិទ្ធ បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តថា នៅកណ្តាលភ្នំ ភ្ញៀវទេសចរអាចផ្តិតយកទិដ្ឋភាពផ្ទៃមេឃដ៏ធំល្វឹងល្វើយ អមដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ អាចទស្សនាសិលាចារឹកជាច្រើន និងមានសំឡេងសត្វយំ។ ចំណែកឯនៅផ្នែកខាងក្រៅ ភ្ញៀវទេសចរឃើញផ្ទាំងថ្មធំៗ វាលស្រែទូលាយ និងមានរទេះសេះផ្តល់សេវាកម្មកម្សាន្តជុំវិញភ្នំ ផងដែរ។ រីឯនៅជាប់ជើងភ្នំ មានបង្កប់ល្អាងមួយ ដែលមានទឹកថ្លាឈ្វេង គឺល្អាងព្រះចន្ទ ដែលភ្ញៀវទេសចរអាចងូតទឹកលេងបានយ៉ាងសប្បាយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តទៀតថា ភ្ញៀវទេសចរ ដែលកម្សាន្តនៅរមណីយដ្ឋានភ្នំកំពង់ត្រាច អាចទស្សនាថ្មសំណាករូបភាពផ្សេងៗ ដែលបង្កប់ដោយប្រវត្តិសាស្ត្រ វប្បធម៌ ដែលមានអាយុកាលដ៏យូរលង់ មានកន្លែងសក្តិសិទ្ធដើម្បីបួងសួងសុំសេចក្តីសុខផងដែរ។

« ភ្នំកំពង់ត្រាចគឺយើងបើកទទួលភ្ញៀវទេសចរយូរហើយ ដែលទីនោះមានលក្ខណៈធម្មជាតិមិនទាន់មានអ្វីត្រូវកែលម្អបន្ថែមទេ ព្រោះយើងបានរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ តូបលក់អាហាររបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ និងមានការរៀបចំផ្លូវដើរ។ ហើយភ្ញៀវទេសចរដែលទៅកម្សាន្តទីនោះមានច្រើនទម្រង់ ភ្ញៀវទេសចរដែលជាយុវវ័យទៅមើលទេសភាព ថតរូប ចំណែកចាស់ៗអាចទៅបន់ស្រន់ តាមស្ថានភាពខុសៗគ្នា »។

សូមបញ្ជាក់ថា ភ្នំកំពង់ត្រាច គឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច មានចម្ងាយ៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត។ រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មាន កម្ពស់ពី ១៥០ ទៅ ២០០ម៉ែត្រ។ ភ្នំកំពង់ត្រាច លាក់ទុករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និងមានរូងភ្នំធំ រួមមាន រូងឋានព្រះចន្ទ រូងឋានព្រះអាទិត្យ ល្អាងស្ការហនុមាន គុហាជាងលុកម៉ីន រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទុង ជាដើម៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង