**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ផ្តើមពីថ្ងៃ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា

ភ្នំពេញ៖ ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។

ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ វីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា«សម្តេចពុក»ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។ ជាស្ថាបនិកនិងមគ្គុទេសក៏ឯកនៃសន្តិភាពនិងនយោបាយឈ្នះឈ្នះពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាពតាមរយៈដំណោះស្រាយនយោបាយឈ្នះឈ្នះដ៏ល្អឯកគ្មានពីរ។

នៅកម្ពុជា ពេលនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍន៍ គេមិនអាចមិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។ ថ្មីៗនេះ កម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ធឺមួយទៀតលើពិភពលោកថាជា«ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់ នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។

សរុបមកវិញ តាមរយៈវីរភាពគ្មានអ្វីប្រៀបផ្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាអ្នកសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ ឬអាចនិយាយម្យ៉ាងទៀតថា សម្តេចជាមេដឹកនាំដែលបានកសាងសមិទ្ធផលធំធេងមិនធ្លាប់មានសម្រាប់កម្ពុជាក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ ឆ្នាំចុងក្រោយ។ សមិទ្ធផលនិងស្នាដៃដ៏អស្ចារ្យដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន និងរាមច្បងជំនាន់មុននៃគណបក្សប្រជាជនកម្ពុជាត្រូវបានថែរក្សាការពារយ៉ាងល្អដោយរាជរដ្ឋាភិបាលបន្តវេនជំនាន់ក្រោយដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះគឺជាក្តីសង្ឃឹមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរ៕

ដោយ៖ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលជាប់ទាក់ទង