**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

រាត្រីថ្ងៃសុក្រ ជាទិវាដ៏រីករាយរបស់គ្រួសារបរិស្ថាន ដើម្បីអបអរជ័យជំន្នះ៧មករា និងអបអរសាទរឆ្នាំថ្មីឆ្នាំសាកល២០២៤

ភ្នំពេញ៖ ពន្លឺភ្លើងភ្លឹបភ្លែតរត់ប្រដេញគ្នា លាយឡំនឹងសំឡេងហ៊ោសប្បាយរីករាយយ៉ាងអ៊ឺងកងរបស់គ្រួសារបរិស្ថាន ក្នុងរាត្រីជួបជុំនាយប់ថ្ងៃសុក្រទី៥ មករា ឆ្នាំ២០២៤ នៅធ្លាកំសាន្តនាមាត់ទន្លេមេគង្គ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីអបអរឆ្នាំថ្មី ជោគជ័យថ្មីរបស់នាវាបរិស្ថានដែលបានឆ្ពោះទៅការអភិវឌ្ឍដោយចីរភាពដែលមានត្រីវិស័យតម្រង់ទិសពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤ -២០២៨ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១។

ជាមួយនឹងការអបអរជ័យជម្នះ ឆ្នាំថ្មីរបស់គ្រួសារបរិស្ថាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះមហាគ្រួសារបរិស្ថានដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំពោរពេញដោយភាពសាមគ្គី ក្នុងបុព្វហេតុជាតិដើម្បីប្រជាពលរដ្ឋកម្ពុជារស់ដោយសុខសាន្តក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឆ្នើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ដើម្បីជាការកម្សាន្តផង និងអន្ទងព្រលឹងដួងវិញ្ញាណខ្មែរនៅឋិតក្នុងបេះដូងគ្រួសារបរិស្ថានផង មហាគ្រួសារបរិស្ថានបានច្រៀងចំរៀងយើងខ្មែរតែមួយរួមគ្នាយ៉ាងរីករាយក្រៃលែង។

នៅឆ្នាំថ្មីឆ្នាំ២០២៤នេះ នាវាបរិស្ថានក្នុងបេសកកម្មដើម្បីភាពស្អាត ភាពបៃតង និងចីរភាព នឹងបន្តជោគជ័យដ៏ត្រចះត្រចង់ទៀត តាមរយៈការរីកសាយភាយភាពស្អាតរបស់ខ្លួនទៅដល់រាជធានី ខេត្តទូទាំងប្រទេស ដោយការចូលរួមរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាជិត ៤លាននាក់ នាឆ្នាំ២០២៣កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង