ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចធិបតី ក្នុងគោលបំណង ដើម្បីស្វែងយល់ ដកស្រង់បទពិសោធន៍ និងសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នា
ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ សម្ដេចធិបតី ដឹកនាំដោយឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការក្រសួងមុខងារសាធារណៈ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ ដកស្រង់បទពិសោធន៍ និងសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នា ដើម្បីផ្សាយជូនសាធារណជន និងកិច្ចសហការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកគ្រប់រូបភាពពាក់ព័ន្ធ សំដៅលើកកម្ពស់ការផ្សាយសមិទ្ធផលការងាររាជរដ្ឋាភិបាល ជូនសាធារណជន ជាពិសេសការចូលរួមគាំទ្រដល់ចក្ខុវិស័យដឹកនាំប្រទេសរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រទេសជាតិនិងប្រជាជន ៕