**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់​ហ្គាហ្សា​ បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ​ព្រមាន​ថា​ទឹកដី​មិន​អាច​មានមនុស្ស​រស់នៅ​បាន

ហ្សេរុយសាឡឹម៖ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ខណៈដែលអង្គការសហប្រជាជាតិបានព្រមានថា ទឹកដីប៉ាឡេស្ទីនបានក្លាយទៅជា មិនអាចរស់នៅបាន បន្ទាប់ពីបីខែនៃការប្រយុទ្ធគ្នាដែលគំរាមកំហែងដល់ការវាយលុកតំបន់កាន់តែទូលំទូលាយ។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសៅរ៍លើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សរាប់សែននាក់បានស្វែងរកទីជម្រកពីការប្រយុទ្ធគ្នា។

ជនស៊ីវិលនៅតែបន្តទទួលបន្ទុកដ៏ធំធេងនៃជម្លោះនេះ ជាមួយនឹងការព្រមានរបស់អង្គការសហប្រជាជាតិអំពីវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅ នៅពេលដែលមានគ្រោះទុរ្ភិក្ស និងជំងឺរីករាលដាល។

Abu Mohammed អាយុ ៦០ ឆ្នាំដែលបានភៀសខ្លួនទៅ Rafah ពីជំរុំជនភៀសខ្លួន Bureij កណ្តាលបានប្រាប់ AFP ថាអនាគតរបស់ Gaza គឺ ងងឹតនិងអាប់អួរនិងពិបាកខ្លាំងណាស់។

ជាមួយនឹង​ទឹកដី​ជាច្រើន​ត្រូវបាន​កាត់បន្ថយ​ទៅជា​គំនរ​បាក់បែក ប្រធាន​ផ្នែក​មនុស្សធម៌​អង្គការសហប្រជាជាតិ​លោក Martin Griffiths បាន​បញ្ជាក់កាលពី​ថ្ងៃ​សុក្រ​ថា តំបន់​ហ្កា​ហ្សា​បាន​ក្លាយជា​តំបន់គ្មាន​មនុស្ស​រស់នៅ។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបានព្រមានថា ការប៉ះទង្គិចគ្នា កង្វះអាហារូបត្ថម្ភ និងកង្វះសេវាសុខភាពបានបង្កើត វដ្តដ៏គ្រោះថ្នាក់ដែលគំរាមកំហែងដល់កុមារជាង ១.១ លាននាក់ នៅក្នុងតំបន់ហ្គាហ្សា។

អ្នកនាំពាក្យយោធាលោក Daniel Hagari បានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា កងកម្លាំងអ៊ីស្រាអែលកំពុងបន្ត ប្រយុទ្ធនៅគ្រប់ផ្នែកទាំងអស់នៃ Gaza Strip នៅភាគខាងជើង កណ្តាល និងភាគខាងត្បូង។

លោក Hagari បានលើកឡើងថា កងកម្លាំងអ៊ីស្រាអែលកំពុងរក្សា ស្ថានភាពនៃការត្រៀមខ្លួនខ្ពស់ នៅជិតព្រំដែនជាមួយប្រទេសលីបង់ បន្ទាប់ពីមានការសម្លាប់មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាស់ នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Beirut ។

អ៊ីស្រាអែល​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ម្នាក់​បាន​ប្រាប់ AFP ថា អ៊ីស្រាអែល​បាន​អនុវត្ត​វា​។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង