ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំជាមួយគណៈស្នងការ ដើម្បីត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណ:ស្នងការ ដើម្បីត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ដូចជា៖ ភូមិ-សង្កាត់ មានសុវត្ថិភាព បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង ការគ្រប់គ្រងវិន័យកងកម្លាំងនគរបាលតាមខណ្ឌ ការដឹកនាំតាមដានពិនិត្យអំពីភូមិសាស្ត្រ និងបែងចែកវេនប្រចាំការ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង និងក្រុមជំនួយការ៕