នាយករដ្ឋមន្ត្រី៖ បើគ្មានសន្ដិភាពទេ ពលរដ្ឋមិនអាចរស់នៅ ដោយសេចក្ដីសុខបានទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយសេចក្ដីសុខបានទេ ហើយបើគ្មានសន្តិភាព យើងក៏មិនអាចបង្រួបបង្រួមជាតិបានដែរ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្ដិភាព អាចកើតមានឡើងបាន គឺដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្រ្គាម និងមានការចូលរួមដោយស្មោះត្រង់ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ចំពោះអ្នកដែលតែងអះអាងថា ជាអ្នកការពារបរិស្ថាន ស្រឡាញ់បរិស្ថាននោះ ហេតុអ្វីមិនស្រែកការពារបរិស្ថានក្នុងពេលដែលប្រទេសកម្ពុជាយើងមានសង្រ្គាម? ពិតណាស់ ប្រាកដជាមិនអាចស្រែកបានទេ៕