**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

ក្រុមកីឡាករក្បាច់គុនយោធភូមិភាគទី៥ ទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងអបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយធភូមិភាគទី៥ បានដឹកនាំកីឡាករយោធភូមិភាគទី៥ ចូលរួមបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

យោងតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ពីគោលបំណងនៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ និងរម្លឹកឡើងវិញនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជា។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានឱ្យដឹងថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា បង្ហាញឱ្យឃើញនូវសមត្ថភាព និងកាយសម្បទា រួបរួមកម្លាំង រឹតចំណងមិត្តភាព សាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ និងបានបង្កើនថាមពលកាយសម្បទាឱ្យបានរឹងមាំខ្លាំងក្លា ស្មារតីរឹងប៉ឹងមោះមុតដល់យោធិន។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានឱ្យដឹងទៀតថា កម្មវិធីប្រកួតកីឡាកងយោធពលេមរភូមិន្ទ មានវិញ្ញាសារចំនួន៧ រួមមាន៖ រត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ, រត់សែងហ្រ្វង់ការទម្ងន់ ៥០គីឡូក្រាម, រត់ឆ្លងកាត់ឧបសគ្គ, បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក, អូសរុញរថយន្តយោធាទម្ងន់៧តោន ចម្ងាយ ៧០០ម៉ែត្រ, ហែលទឹកចម្ងាយ២០០ម៉ែត្រ, និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពី ១៤ស្ថាប័ន។

ក្នុងឱកាសនេះផងដែរក្រុមកីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់យោធភូមិភាគទី៥ ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ និងក្រុមកីឡាកររត់ប្រដាប់អាវុធ ចម្ងាយ៧គីឡូម៉ែត្រទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងអបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ៧មករា២០២៤ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង