សម្តេចធិបតី នឹងអញ្ជើញប្រកាសដាក់កម្មវិធីពិសេស សម្រាប់បង្កើត និងជំរុញការវិនិយោគ នៅខេត្ដនេះព្រះសីហនុ នាថ្ងៃ២៥ មករា
ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្តេចនឹងអញ្ជើញប្រកាសដាក់កម្មវិធីពិសេស សម្រាប់បង្កើត និងជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាជាប់គាំង រឿងសំណង់មួយចំនួន ។
ក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាល ជាមួយកម្មករ-និយោជិតសរុបជាង ១ម៉ឺននាក់ នៅខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃទី២៥ ខែមករានេះ ខ្ញុំត្រូវទៅប្រកាសកម្មវិធីថ្មីមួយទៀត ដែលជាកម្មវិធីពិសេស សម្រាប់ខេត្ដព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំង រឿងសំណង់មួយចំនួន ។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំ ដែលត្រូវជំរុញការវិនិយោគ នៅខេត្ដព្រះសីហនុ ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នឹងប្រកាសដាក់កម្មវិធីពិសេស សម្រាប់បង្កើត និងជំរុញការវិនិយោគនៅខេត្ដនេះ» ៕