តួគី ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចចរចារកសន្តិភាព ស្តីពីវិបត្តិនៅអ៊ុយក្រែន
អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការសម្រុះសម្រួល និងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន-រុស្ស៊ី។
ការកត់សម្គាល់របស់លោក Erdogan បានកើតឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky នេះបើយោងតាមប្រធានាធិបតីតួគី។
លោក Erdogan, Zelensky ពិភាក្សាអំពីការពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ មេដឹកនាំតួគីបានឲ្យដឹងថា បទឈប់បាញ់នៅអ៊ុយក្រែនគួរតែត្រូវបានបង្កើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទ្វារគួរតែត្រូវបានបើកសម្រាប់សន្តិភាព ។
លោក Erdogan ក៏បានឲ្យដឹងផងដែរថា វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបើកច្រករបៀងគ្រាប់ធញ្ញជាតិឡើងវិញ ហើយថាលោកបាននិងកំពុងបន្តទំនាក់ទំនងការទូតរបស់គាត់រហូតដល់ទីបញ្ចប់នេះ។
ប្រធានាធិបតីបានបន្ថែមថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ប្រធានាធិបតីតួគីស្នើឱ្យ លោកពូទីនដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈការពិភាក្សា លោក Erdogan បានកត់សម្គាល់ថា លោកបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការបង្ហូរឈាម និងដើម្បីសម្រេចបានសន្តិភាពនៅប៉ាឡេស្ទីនផងដែរ។