ព្រឹកនេះ សម្តេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជិត២ពាន់នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ទូទាំងប្រទេស ចំនួន ១,៦៧៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដោយក្នុងការប្រឡងលើកនោះមាន បេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧,៤១២នាក់ ហើយបេក្ខជនប្រឡងជាប់សរុប ៩៨,៤៦០នាក់។
ដោយឡែក បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៦៧៣នាក់ និទ្ទេស B មានចំនួន ៦,៩៦៤នាក់ និទ្ទេស C មានចំនួន ១៨,៣០៨នាក់ និទ្ទេស D មានចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់។
គួររំលឹកថាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៣ ដូចតទៅ៖
-ឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A ចំនួន ១១នាក់។
-ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៨នាក់។
-ឆ្នាំ២០១៦ បេក្ខជនជាប់និទ្ទេស A ចំនួន ៤០៥នាក់។
-ឆ្នាំ២០១៧ បេក្ខជនជាប់និទ្ទេស A ចំនួន ៤២៤នាក់។
-ឆ្នាំ២០១៨ បេក្ខជនជាប់និទ្ទេស A ចំនួន ៤០៨នាក់។
-ឆ្នាំ២០១៩ បេក្ខជនជាប់និទ្ទេស A ចំនួន ៤៤៣នាក់។
-ឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំង និងការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងបានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស ។
-ឆ្នាំ២០២១ បេក្ខជនជាប់និទ្ទេស A ចំនួន ១,៧៥៧នាក់។
-ឆ្នាំ២០២២ បេក្ខជនជាប់និទ្ទេស A ចំនួន ១,០៥៨នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)។
-ឆ្នាំ២០២៣ បេក្ខជនជាប់និទ្ទេស A ចំនួន ១,៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់) ៕