**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ

សម្ដេចធិបតី៖ ការអប់រំមិនមែនសម្រាប់តែគោលដៅ ប្រាក់ខែខ្ពស់ មួយមុខនោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអប់រំមនុស្សមួយ មិនប្រាកដថា ពួកគាត់ចេញទៅការងារ ទាល់តែប្រាក់ខែខ្ពស់នោះទេ អ្នកខ្លះទៅធ្វើការក្នុងអង្គការសង្គមស៊ីវិល មានជំនាញខ្លួនស្រលាញ់ ដោយមិនគិតប្រាក់បៀវត្ស។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៩១នាក់ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលធនធានមនុស្ស ជាការបង្កើតនូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជាតិ ហើយសម្ដេច បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល បានខិតខំប្រឹងប្រែងបណ្តុះបណ្តាលផ្នែកអប់រំផ្សេងៗ ដើម្បីធ្វើឲ្យសិស្ស និងកូនៗ ទទួលបានលទ្ធផលល្អលើការសិក្សារបស់ខ្លួន។

សម្ដេចធិបតី បានបម្ថែមថា មានការបញ្ចេញមាតិមួយដែលលើកឡើងថា តើការអប់រំរបស់យើង គឺដើម្បីបានប្រាក់ខែខ្ពស់មែនទេ? ខំរៀនទាល់តែប្រាក់ខែខ្ពស់បានរៀន តើអប់រំដើម្បីនេះ តែមួយគត់ឬទេ? គិតណាស់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គឺជាគោលដៅធំរបស់យើង ការបង្កើនសមត្ថភាពឲ្យក្មួយៗ ឲ្យយុវជន ឲ្យប្រជាពលរដ្ឋរបស់យើងអាចមានលទ្ធភាព ចាប់យកជំនាញទៅបង្កើនលទ្ធភាព និងអាចរកអាជីពបានល្អ បង្កើនចំណូល ឬមួយធ្វើការ ឬបង្កើនអាជីពខ្លួនឯង តាមសមត្ថភាពខ្លួនឯង ដើម្បីបង្កើនជីវភាពគ្រួសារ ប៉ុន្ដែវាមិនមែនជ្រុងតែមួយប៉ុណ្ណោះទេ។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ការអប់រំ មានចតុស្តម្ភចំនួន ៤ សំខាន់ៗ ដែលត្រូវអប់រំមនុស្សមួយឲ្យទៅជាប្រជាពលរដ្ឋល្អ, អប់រំដើម្បីចំណេះដឹង យល់អំពីស្ថានភាពជុំវិញខ្លួន រៀនដើម្បីចេះធ្វើ ដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ចឹងអប់រំមនុស្សមួយ មិនប្រាកដថា គាត់ត្រូវចេញទៅ ត្រូវធ្វើការងារដែលមានទាល់តែប្រាក់ខែខ្ពស់នោះទេ អ្នកខ្លះមិនចាំបាច់ផង អ្នកខ្លះធ្វើការក្នុងអង្គការសង្គមស៊ីវិល ចូលរួមក្នុងជំនាញរបស់គាត់ អ្វីដែលគាត់ស្រលាញ់ ចូលរួមកសាងសង្គម ដោយមិនគិតប្រាក់បៀវត្ស ៕

អត្ថបទដែលជាប់ទាក់ទង