ក្រសួងយុត្តិធម៌ ប្រកាសលេខទូរសព្ទ និងតេឡេក្រាម សម្រាប់ទទួលពាក្យបណ្តឹង ឬសាកសួរព័ត៌មាននានា
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានប្រកាសលេខទូរសព្ទ និងតេឡេក្រាម សម្រាប់ទទួលពាក្យបណ្តឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យ និងដោះស្រាយភាពមិន ប្រក្រតីនៅតាមតុលាការ។