ក្រសួងការងារ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៦ ជូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២១ ក្នុងវិស័យកាត់ដេរ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៦) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។