**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ប្តី​ប្រពន្ធ​នៅ​ថៃ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​លាក់​សព​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ក្នុង​ទូរទឹកកក​

ថៃ៖ គូស្នេហ៍មួយគូនៅក្នុងប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទលាក់សាកសពទារកដែលទើបចេះដើរតេះតះនៅក្នុងទូទឹកកក។

កាសែតបាំងកកប៉ុស្តិ៍បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងទូរទឹកកកនៅផ្ទះមួយក្នុងសង្កាត់ Bang Bua Thong នៃខេត្ត Nonthaburi ។

Harnnarong Praiphanom អាយុ ៣១ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Marisa Thong-iam អាយុ ២៥ ឆ្នាំត្រូវបានចោទប្រកាន់ថាមិនបានរាយការណ៍ពីការស្លាប់របស់ទារកទើបចេះដើរតេះតះទៅប៉ូលីសនិងលាក់សាកសព។ លោក ហាន់ ណារ៉ុង ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​គ្រឿង​ញៀនផងដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា លោក ហាន់ ណារ៉ុង ជា​មិត្ត​ភក្តិ​របស់​ឪពុក​ក្មេង​នេះ។ លោក Preut Chamroonsart នាយប៉ុស្តិ៍នគរបាល Bang Bua Thong បានប្រាប់អ្នកសារព័ត៌មានថា ប៉ូលីសនឹងសាកសួរឪពុកម្តាយបង្កើតរបស់ក្មេងប្រុសនេះ។

មន្ត្រីប៉ូលីស អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យត្រូវបានហៅទៅកាន់លំនៅដ្ឋានមួយនៅផ្លូវរតនៈបត្រកាលពីថ្ងៃសៅរ៍។

យោងតាមរបាយការណ៍ពី Thai PBS World អាជ្ញាធរបានទៅផ្ទះបន្ទាប់ពីម្តាយរបស់ Harnnarong បានត្អូញត្អែរពីក្លិនស្អុយដែលហុយចេញពីផ្ទះ ហើយថាកុមារបានបាត់ខ្លួនតាំងពីថ្ងៃទី ២ ខែមករា។

កាសែតបាំងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមមន្ត្រីបានរកឃើញសាកសពរបស់ក្មេងទើបចេះដើរតេះតះរុំក្នុងភួយ ហើយដាក់ក្នុងទូទឹកកក។

លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​បាន​ឆក់​ស្លាប់​លើ​បាយ​ដំណើប។ សាកសពក្មេងប្រុសនេះត្រូវបានបូជានៅថ្ងៃចន្ទ។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង