ឯកឧត្តម យ៉ង សាំងកុមារ ដឹកនាំកិច្ចប្រជុំក្រុមពហុជំនាញ ដើម្បីតំរង់ទិសលើការពង្រឹងសមត្ថភាព មន្រ្តីកសិកម្មឃុំសង្កាត់
ភ្នំពេញ៖ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមពហុជំនាញ ដើម្បីតំរង់ទិសលើការពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំសង្កាត់និងគាំទ្រដល់មន្រ្តីកសិកម្មឃុំសង្កាត់ក្នុងការដោះស្រាយបញ្ហាបច្ចេកទេសនានាជូនកសិករ។
សូមរំឭកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈ បានប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំចំនួន២៥០នាក់។
មន្ដ្រីកសិកម្មឃុំដែលប្រឡងជាប់នេះ នឹងចាប់ផ្ដើមទទួលការបណ្ដុះបណ្ដាលបន្ថែមរយៈពេលមួយខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤តទៅ មុននឹងត្រូវដាក់ពង្រាយទៅតាមឃុំ-សង្កាត់ដែលបានកំណត់ ៕