**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី អនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ និងជាអនុប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ប្រចាំក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ មករានេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី អនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តកំពត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

ការបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្ដល់ការណែនាំ តម្រង់ទិសដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃរដ្ឋបាល ក្រុង ស្រុក និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ លេខ២១៣ អនក្រ.បក ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត ព្រមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ ចំពោះរាល់កិច្ចសហការចូលរួម គាំទ្រពីគ្រប់ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការការងារអប់រំឱ្យកាន់តែល្អប្រសើរ ជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដែលបានផ្ដល់ការគាំទ្រ និងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលណែនាំ តម្រង់ទិសជំរុញ និងគាំទ្រដល់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនគុណភាពនៃសេវាអប់រំជូនដល់ប្រជាជនគ្រប់រូប។

ការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសនេះ ផ្តោតលើ “ការប្រគល់មុខងារគ្រប់គ្រង” ចំនួន៣ រួមមាន ៖ ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និង “ការធ្វើប្រតិភូកម្មមុខងារគាំទ្រ ផ្នែករដ្ឋបាល” ចំនួន៣ ដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការងារអប់រំកាយ និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

ទោះបីជាការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡានៅតែជាស្ថាប័នដែលត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាលើវិស័យអប់រំ យុវជន និងកីឡា។

ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និង កីឡា រាជធានី- ខេត្ត។

ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើ លទ្ធផលនៃការអនុវត្តមុខងារអប់រំ ដែលបានផ្ទេរឱ្យទាំងនោះ

ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធានាឱ្យបានថា ការអនុវត្តមុខងារត្រូវតែស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្តង់ដានានាដែលបានកំណត់។

សិក្ខាសាលាបណ្ដុះបណ្ដាលនេះ គឺជាជំហានថ្មីមួយទៀត នៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានបង្ហាញអំពីឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់អាទិភាព និងការគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា ៕

អត្ថបទដែលជាប់ទាក់ទង