**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងករណីឃាតកម្ម ចាប់ខ្លួនក្រុមក្មេងទំនើងគប់កញ្ចក់រថយន្ត បណ្ដាលឱ្យអ្នកបើកបរស្លាប់

ភ្នំពេញ៖ នគរបាលខេត្តព្រៃវែង រួមសហការគ្នា ចុះស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញារហូតចាប់ឃាត់ខ្លួនក្រុមជនដៃដល់គប់កញ្ចក់រថយន្តកុងតឺន័រ បណ្ដាលឱ្យរេចង្កូតធ្លាក់ប្រឡាយស្លាប់បាត់បង់ជីវិត យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះនិងក្រុមគ្រួសារ ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០០ និង ៣០នាទី មានករណី រថយន្តបើកធ្លាក់ជើងទេ បណ្តាលឱ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត កើតឡើងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចយើង បានចុះដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតស្រាវជ្រាវ រួចដាក់ការសង្ស័យថាករណីនេះអាចមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ គឺអាចជាករណីគប់កញ្ចក់រថយន្ត ។

បន្ទាប់ពីដាក់ការសង្ស័យ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្កើតក្រុមចុះស្រាវជ្រាវ ស៊ើបអង្កេត ករណីនេះ ចំនួន ៣ក្រុម ដែលជាកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ មិនដកដៃឡើយ រហូតដល់ភូមិសាស្ត្រស្រុកបាភ្នំ និងបានហៅជនសង្ស័យជាច្រើននាក់មកបំភ្លឺ ប៉ុន្តែមិនមានតម្រុយជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ ។

លុះរហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០នាទី មានកើតករណី លួចមានស្ថានទម្ងន់កើតឡើង តាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់ ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួចធ្វើការសាកសួរ និងបន្តឃាត់ខ្លួនមុខសញ្ញាមួយក្រុមចំនួន ០៤នាក់បន្ថែមទៀត ហើយក៏បន្តតាមក្របួចបានក្រុមមុខសញ្ញា ៤នាក់ទៀត ដែលជាក្រុមជនសង្ស័យធ្វើសកកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ជាបន្តបន្ទាប់ សរុប ១០នាក់ យកមកធ្វើការសួរនាំ ។

ក្រោយសួរនាំជនសង្ស័យទាំង ១០ នាក់ខាងលើ នគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏មានតម្រុយរហូតកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធនឹងករណីគប់កញ្ចក់ឡានខាងលើ ទើបឈានដល់ចាប់ខ្លួនជនសង្ស័យ ១នាក់ នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ មានឈ្មោះ ទូច ចិន ភេទប្រុស អាយុ ២១ឆ្នាំ (ជាជនដៃដល់) នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្ត បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរស្លាប់បាត់បង់ជីវិត ។

ដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពី ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងជំនាញ បានធ្វើការសួរនាំជនសង្ស័យអស់រយៈពេល ២ថ្ងៃ ទើបជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើរថយន្តកុងតឺន័រ ដែលបើកបរដោយជនរងគ្រោះខាងលើ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន និងបានសហការប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួន ។

ក្រោយពីទទួលបានចម្លើយសារភាពរបស់សង្ស័យខាងលើ និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បន្តចុះស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ទៀត ដោយពន្លាតសមត្ថកិច្ចដែនដីរហូតដល់ខេត្តព្រះសីហនុ និងបន្តដល់រាជធានីភ្នំពេញ ។ ដោយការខិតតស៊ូទាំងយប់ទាំងថ្ងៃ កម្លាំងនគរបាលខេត្តព្រៃវែង បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះ នូ ដារ៉ា ហៅតាក់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានសារភាពថា បន្ទាប់ពីពួកគេចេញហូបអីនៅគល់ស្ពានអ្នកលឿង ដើម្បីត្រឡប់ទៅផ្ទះ ពួកគេបានរើសដុំឥដ្ឋ និងដាវជាប់នឹងម៉ូតូស្រាប់ ដើម្បីត្រៀមការពារខ្លួនក្រែងជួបពួកសត្រូវរបស់ពួកគេនៅម្តុំផ្សារកំពង់សឹង ស្រាប់តែដល់កន្លែងកើតហេតុ ពួកគេក៏ជួបឡានបើបរបញ្ច្រាសទិសគ្នាបើកភ្លើងហ្វាចាំងភ្នែកពួកគេពេក ពួកគេក៏ខឹង រួចយកដុំថ្មជាប់នឹងម៉ូតូគប់ទៅលើរថយន្តនោះ ដើម្បីជាការព្រមាន ប៉ុន្តែពួកគេមិនមានបំណងចង់ឱ្យម្ចាស់រថយន្តស្លាប់នោះទេ ប៉ុន្តែសកម្មភាពរបស់ពួកគេ បានបណ្ដាលឱ្យអ្នកបើកបររថយន្តស្លាប់បាត់បង់ជីវិត ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ហើយត្រូវចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង