ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើឯកសាទស្សនាទាន ស្តីពីវិធីសាស្ត្រ និងផែនការនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង ក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទាន ស្តីពីវិធីសាស្ត្រ និងផែនការនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងពិភាក្សា លើសកម្មភាពការងារសំខាន់ចំនួន ៣ រួមមាន៖
១.ការធ្វើវិចារណកម្មមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងអង្គភាពក្នុងវិស័យយុត្តិធម៌
២.ផែនការ និងវិធីសាស្រ្ត សិក្សា និង វាយតម្លៃ អំពីតម្រូវការធនធានមនុស្សក្នុងវិស័យយុត្តិធម៌
៣. រៀបចំបែងចែកភារកិច្ចលើការងារមួយចំនួន ចំពោះក្រុមការងារ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោក លោកស្រី ជាសមាជិកនៃក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕