សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែកសប្បនិមិត្ត ៥គ្រាប់ទៀត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បាននិងកំពុងធ្វើដំណើរអញ្ជើញត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែកសប្បនិមិត្តចំនួន ៥គ្រាប់ សម្រាប់ប្រើរយៈពេល១០ឆ្នាំខាងមុខទៀត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរថា «ខ្ញុំកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែកសប្បនិមិត្តចំនួន ៥គ្រាប់សម្រាប់ប្រើរយៈពេល១០ឆ្នាំខាងមុខទៀត។ សូមអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុនដែលបានផ្តល់កែវភ្នែក និងការពិនិត្យព្យាបាលរយៈពេលកន្លងមកក៍ដូចជាពេលនេះ» ។
ជាមួយគ្នានោះសម្ដេចក៏បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៊ីដា ដែលបានទទួលជួបសន្ទនាជាមួយ សម្ដេចកាលពីថ្ងៃម្សឹលម៉ិញដើម្បីពង្រឹងនូវចំណងមិត្តភាព រវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត ៕