**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញការសាងអគារដ្ឋបាលថ្មីរដ្ឋសភា ប្រកបដោយតម្លាភាព គណនេយ្យភាព ធានាដល់គុណភាព សោភ័ណភាព និងការប្រើប្រាស់ស្របតាមតម្រូវការ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសដែលជាអ្នកគ្រប់គ្រងគម្រោង(PMU) ដើម្បីពិនិត្យលើការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ច័ន្ទ តានី ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ច និងគណៈកម្មការប្រតិបត្តិរបស់រដ្ឋសភាទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់ស្តីពីជំនួយរបស់បក្សរដ្ឋ និងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជានូវសំណង់អគាររបស់រដ្ឋសភា។

សំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារ ដោយមានក្រុមហ៊ុនពីរជាអ្នកគ្រប់គ្រងគម្រោងគឺ ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនម៉ៅការសាងសង់ ធី ស៊ី វី។ ការដ្ឋានសាងសង់បានចាប់ផ្ដើមកាលពីចុងឆ្នាំ២០២១ និងបានកំណត់ទុកថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភា បានសម្ដែងនូវអំណរគុណចំពោះការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រធានក្រុមទីប្រឹក្សា ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុត ក៏ដូចជាការលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែង ដើម្បីរួមគ្នាដោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។

បន្ទាប់ពីការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារ និងក្រុមហ៊ុនទំាងអស់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាពផងដែរ។ សម្តេចរដ្ឋសភាធិបតី បានផ្តល់មតិដឹកនាំឱ្យក្រុមការងារ រៀបចំរបាយការណ៍សាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា កាន់តែមានភាពច្បាស់លាស់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនដាក់ជូនគណៈកម្មការត្រួតពិនិត្យសំណង់អគាររដ្ឋបាលថ្មីរដ្ឋសភា ធ្វើការពិនិត្យនិងផ្តល់អនុសាសន៍ ​៕

អត្ថបទដែលជាប់ទាក់ទង