ឧកញ៉ា គីម ផារ៉ា និងលោកជំទាវ ឧបត្ថម្ភមីជាតិ ១២០កេស ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
ភ្នំពេញ៖ ដោយមើលឃើញពីសកម្មភាពដ៍មមាញឹករបស់ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ក្នុងការបម្រើ និងដោះស្រាយការលំបាកជូនដល់អតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា គីម ផារ៉ា និងលោកជំទាវ ជាបុត្រា បុត្រី របស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឧបត្ថម្ភមីជាតិចំនួន១២០កេស ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបន្តបម្រើសកម្មភាពមនុស្សធម៌ បន្តទៅទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧកញ៉ា គីម ផារ៉ា និងលោកជំទាវ ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពមនុស្ស បម្រើនិងដោះស្រាយនូវការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជននិងប្រជាជននៅក្នុងខេត្តកំពង់ធំ ហើយថ្ងៃនេះជាថ្មីម្តងទៀតលោកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភមីជាតិចំនួន ចំនួន ១២០ កេស ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្តេជ្ញាចិត្តនាំយកអំណោយគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយទ្ធជននិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ និងបានសូមគោរពជូនពរឯកឧត្ដម លោកឧកញ៉ា លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបី ឃ្លៀងឃ្លាតឡើយ ៕