**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក 

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការគ្រប់កងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ​ និងបានគូសបញ្ជាក់នូវបណ្តាចំណុចសំខាន់ៗទាំងបីចំណុច ក្នុងសេចក្តីណែនាំនេះ ជូនដល់សមាជិក សមាជិកានៃអង្គប្រជុំ ដើម្បីយល់ជ្រួតជ្រាបនិងចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណនិងថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ និង​យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ រួមជាមួយក្រុមគ្រួសារសាច់ញាតិ ដែលមិនមាននរណាម្នាក់ពាក់ព័ន្ធក្នុងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ ដោយត្រូវផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីបញ្ហាផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់យោធិនគ្រប់រូប និងក្រុមគ្រួសារឲ្យបានយល់ជ្រួតជ្រាប​ និងបានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នសុខាភិបាលគិលានដ្ឋាន ត្រូវធ្វើការត្រួតពិនិត្យរកសារញៀននៅក្នុងអង្គភាពនិងស្ថាប័ននីមួយៗ ។ បើរកឃើញថាមានករណីផ្ទុកសារធាតុញៀន ត្រូវរាយការណ៍ជាបន្ទាន់មកបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីស្នើសុំលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។

មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័ន ដែលមានការពាក់ព័ន្ធ បានប្តេជ្ញាចិត្តផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំលេខ ០០៧នេះជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប ព្រមទាំងក្រុមគ្រួសារ ឲ្យបានយល់ជ្រួតជ្រាប និងបានប្តេជ្ញាចិត្តជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត។

អត្ថបទដែលជាប់ទាក់ទង