ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាសមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូបានតែងតាំងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក។
ពិធីប្រកាសបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ការប្រកាសនេះបានធ្វើឡើងយោងតាមសេចក្តីសម្រេចតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ។
សូមបញ្ជាក់ថា ពិធីប្រកាសនេះ បានធ្វើឡើងរួមគ្នាជាមួយកម្មវិធីបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំ ២០២៣ និងទិសដៅការងារ២០២៤ នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕