សម្តេចធិបតី៖ វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំច្រើន ពេលខ្លះសូម្បីតែម៉ោងបាយ ក៏ត្រូវទទួលទាននៅលើយន្តហោះដែរ
ភ្នំពេញ៖ ក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះសូម្បីតែម៉ោងបាយ ក៏ត្រូវទទួលទាននៅលើយន្តហោះដែរ។
សម្តេចធិបតីបានលើកឡើងថា គោលបំណងរបស់សម្តេចមកអឺរ៉ុបនេះ មិនមែនដើម្បីថតបង្ហោះនោះទេ។
សម្តេចបានសង្កាត់ថា បើជំនួបរបស់ សម្តេចជាមួយដៃគូអន្តរជាតិ ត្រឹម១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួប ទោះកិច្ចការទាំងនេះគឺជាប្រយោជន៍ដើម្បីប្រជារាស្រ្តកម្ពុជា៕