ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីងពីការធ្វេីការងារ សំណូមពរនានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងការធ្វេីបច្ចុប្បន្នភាពលេីគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ បាននាំយកពាក្យ ផ្ដាំផ្ញេីសួរសុខទុក្ខ និងការកោតសរសេីរ និងអរគុណ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ដល់ក្រុមការងារដែលប្រឹងប្រែងក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា លេីការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕