សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅដល់អាកាសយានដ្ឋានអន្តរជាតិហ៊្សូរិច សហព័ន្ធស្វីស ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទោដល់អាកាសយានដ្ឋានអន្តរជាតិហ៊្សូរិច សហព័ន្ធស្វីស ប្រកបដោយសុវត្ថិភាព ដែលត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្ដម ឯកអគ្គរាជទូត កម្ពុជា ប្រចាំសហព័ន្ធស្វីស នាទីក្រុងហ៊្សូរិច សហព័ន្ធស្វីស ល្ងាចថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។