**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact**រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ

ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោក Patrick POUYANNÉ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោកប្រធាន និងជាប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គីសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។

សម្តេចធិបតី ក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនីក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ៕

អត្ថបទដែលជាប់ទាក់ទង