ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដោយបានធ្វើការពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់មួយចំនួនរួមមាន៖
ទី១.ការរៀបចំយុទ្ធសាស្រ្តព័ត៌មាននិងផែនការងារ
ទី២.ការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវដល់ក្រុមការងារ
ទី៣.របៀបរបបធ្វើការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានគូសរំលេចផងដែរអំពីការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការងារនាំពាក្យ ព័ត៌មាន និងសាធារណមតិ ជូនដល់អ្នកនាំពាក្យ និងមន្រ្តីទទួលបន្ទុកព័ត៌មានទាំងអស់ក្នុងវិស័យយុត្តិធម៌ នាសប្តាហ៍ទី៤ នៃខែមករានេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងបង្កើននូវចំណេះនិងជំនាញ លើការងារព័ត៌មាន សាធារណមតិ និងកិច្ចការនាំពាក្យ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕