**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

កម្ពុជា-រុស្ស៉ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខទៅវិញទៅមក ដើម្បីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anatoly Borovik (អាណាតូលី បូរ៉ូវីក) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខទៅវិញទៅមក ដើម្បីរក្សាបាននូវភាពសុខសាន្ដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការឯកភាពរួមគ្នានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលឯកឧត្តម សន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី បានអនុញ្ញាតឲ្យឯកឧត្តម Anatoly Borovik (អាណាតូលី បូរ៉ូវីក) ចូលរួមជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅការិយាល័យរបស់លោកសន្ដិបណ្ឌិតផ្ទាល់ នាអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Anatoly Borovik បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយរលូត តម្លាភាព សេរីត្រឹមត្រូវ សន្ដិភាព និងគ្មានអំពើហិង្សា។ ក្នុងនោះ ក៏បានធ្វើការកោតសរសើរចំពោះសមិទ្ធផលរយៈពេល៤ខែ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ក្នុងនាមរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៉ី ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងថា រុស្ស៉ីតែងតែចាត់ទុកកម្ពុជា ជាដៃគូមួយក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ជាពិសេសលើការងារជំនាញសន្ដិសុខ ប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងគ្រប់ប្រភេទ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរុស្ស៉ី នៅតែរក្សាជំហរក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ដ្រីកម្ពុជា លើជំនាញសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងភេរវកម្ម ប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្ដផ្លាស់ប្ដូរព័ត៌មានចារកម្មនានាដើម្បីបម្រើដល់សន្ដិសុខជាតិផងដែរ។

ជាការឆ្លើយតប ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រដែលរុស្ស៉ីបានជួយដល់កម្ពុជានាពេលកន្លងមក ហើយបើគិតចាប់ពីពេលកម្ពុជា ឆ្លងផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺរុស្ស៉ីបានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ ទាំងស្មារតី សម្ភារ និងការបណ្ដុះបណ្ដាលជាដើម។

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការផ្លាស់ប្ដូរព័ត៌មាននានា ដើម្បីទប់ស្កាត់នូវរាល់បទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាឧក្រិដ្ឋនានាផងដែរ ដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ជារួមក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរកម្ពុជា-រុស្ស៉ី បានឯកភាពគ្នាបន្ដសហការលើការងារបណ្ដុះបណ្ដាល សម្ភារបច្ចេកទេស ដល់មន្ដ្រីនគរបាលកម្ពុជា និងជំរុញឲ្យមានអនុស្សារណៈនៃការយោគល់គ្នារវាងប្រទេសពីរផងដែរ ដើម្បីផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ខណៈរុស្ស៉ី ប្រកាសជំហរថា នឹងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល លើជំនាញប្រឆាំងគ្រឿងញៀន និងជំនាញសំខាន់ៗផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង