**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

ក្រសួងបរិស្ថាន គាំទ្រនិងលើកទឹកចិត្តដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងកិច្ចគាំពារបរិស្ថានដើម្បីការ ពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថាននៅតែបន្តគាំទ្រ និងជំរុញ លើកទឹកចិត្តដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ស្តីពីកិច្ចសហការលើកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព កាលពីខែឧសភា ឆ្នាំ២០២៣។

ការថ្លែងឡើងនេះ គឺនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកបណ្ឌិត ភីតធឺ ហ្សែត លី (Peter Z.Li) សាស្រ្តាចារ្យគណិតវិទ្យា និងជាវេជ្ជបណ្ឌិតឯកទេស នៅរសៀលថ្ងៃទី ១៥ មករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការផ្សព្វផ្សាយភាពស្អាត ភាពបៃតង និងចីរភាព ហើយការផ្សព្វផ្សាយពីភាពស្អាត និងភាពបៃតងតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ សួនរុក្ខជាតិ ទីតាំងហាត់ការ បោះជំរំអប់រំបរិស្ថាន និងទេសចរណ៍ធម្មជាតិ ទៅដល់សិស្សនិស្សិត អ្នកសិក្សាស្រាវជា្រវ និងសហគមន៍ឱ្យពួកគាត់ទទួលបានភាពស្អាតទាំងក្នុង និងក្រៅ ដើម្បីទទួលបានសុខភាពល្អ។ ភាពស្អាតផ្នែកខាងក្រៅ គឺធ្វើឱ្យបរិស្ថាននៅជុំវិញខ្លួនរបស់យើងស្អាត ដែលនឹងនាំមកនូវសហគមន៍ស្អាត ទីកន្លែងសិក្សាមានបរិស្ថានស្អាត និងសង្គមជាតិស្អាត។ ម្យ៉ាងវិញទៀតភាពស្អាតពីខាងក្នុងវិញ គឺជាភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម ឬលក់ដូរជាមួយគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាក់ស្តែងប្រជាសហគមន៍ប្រមូលផលបាន យកមកលក់ឱ្យភ្ញៀវទេសចរ ដោយមានការកំណត់តម្លៃច្បាស់លាស់ធ្វើឱ្យអ្នកទេសចរទទួលបានភាពស្អាតពីខាងក្នុងរបស់ប្រជាសហគមន៍ ពួកគេនឹងជួយផ្សាយបន្តឱ្យទេសចរមកលេងសហគមន៍កាន់តែច្រើន។

ឯកឧត្ដមបន្ថែមថា លើសពីនេះ ការជួយផ្សព្វផ្សាយអំពីផលិតផល កសិផលរបស់ប្រជាសហគមន៍ និងការជួយស្វែងរកទីផ្សារជាតិ និងអន្តរជាតិក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍដោយចីរភាពផងដែរ ហើយនេះគឺជាវឌ្ឍនភាពមួយជំហានទៀតឆ្ពោះទៅមុខនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៤-២០២៨ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍ ហើយស្របនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលលើកឡើងថា ការអភិវឌ្ឍ និងការអភិរក្សត្រូវដើរទន្ទឹមគ្នា៕

អត្ថបទដែលជាប់ទាក់ទង