**ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ**លោកយាយដែលស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពក្នុងអាយុ១០៣ឆ្នាំ**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន**នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបុរសម្នាក់ដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនជាប់ស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយចាប់ម្តាយបោកផ្ទប់ទៅនឹងដី**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍**មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការរត់ជាន់គ្នាមួយ ក្នុងការប្រារព្ធពិធីចូលឆ្នាំសកលនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន**ពិធីឆ្លងចូលឆ្នាំសកលរបស់អាល្លឺម៉ង់ គ្របដណ្ដប់ដោយអំពើហឹង្សា និងឧប្បត្តិហេតុ សោកនាដកម្ម ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច**អ៊ីរ៉ង់មិនជំទាស់នឹងការចរចាថ្មី អំពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទេ**លោក Joe Biden នឹងស្នើសុំច្បាប់បញ្ឈប់ លោក Donald Trump ដែលត្រៀមក្នុងការការពង្រីកការខួងយកប្រេង និងឧស្ម័ននៅក្នុងទឹកឆ្នេរសមុទ្រជាច្រើន របស់សហរដ្ឋអាមេរិក**អតីតយុទ្ធជន និងប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាតនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

ឥណ្ឌា បង្ហាញជំហរបន្ដជួយកម្ពុជាក្នុងការធ្វើបដិវត្តន៍កម្មវិស័យឌីជីថល និងប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវជំហររបស់រដ្ឋាភិបាលខ្លួន ក្នុងការជួយដល់កម្ពុជាលើការងារទំនើបកម្មវិស័យឌីជីថល និងប្រឆាំងបទឧក្រិដ្ឋគ្រប់ប្រភេទតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាកិច្ចចាប់ផ្ដើម ជំនួបដែលបានធ្វើឡើងនៅការិយាល័យផ្ទាល់របស់ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន នៅទីស្ដីការគណៈរដ្ឋមន្ដ្រី, លោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយរលូត តម្លាភាព សេរីត្រឹមត្រូវ សន្ដិភាព និងគ្មានអំពើហិង្សា។

ក្នុងនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានធ្វើការកោតសរសើរចំពោះសមិទ្ធផលរយៈពេល៤ខែ ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញជំហរដោយចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពោលមានទាំងវប្បធម៌ អរិយធម៌ស្រដៀងគ្នាផងដែរ។ តាមរយៈនេះឥណ្ឌា បានចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការដ៏មានទំនុកចិត្តមួយ។

លោកជំទាវ ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានលើកសំណើដោយស្នើសុំឲ្យមានកិច្ចសន្ទនាលើការងារសន្ដិសុខ និងប្រឆាំងបទឧក្រិដ្ឋនានា ដែលសហការផ្ទាល់ជាមួយកម្ពុជា និងសំណូមពរឲ្យមានកិច្ចសហការត្រង់ជាមួយក្រសួងជំនាញនីមួយៗ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម ព្រមទាំងបង្កើននូវអនុស្សារណៈនៃការយោគយល់គ្នាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ។

ក្នុងនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយកម្ពុជាលើវិស័យឌីជីថលព័ត៌មានវិទ្យា ពោលដោយសារប្រទេសមហាអំណាចមួយនេះ មានការរីកចម្រើន និងនាំមុខលើវិស័យមួយនេះ។ បច្ចុប្បន្ននេះ ឥណ្ឌាបាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ដើម្បីធ្វើយ៉ាងណាឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា សំដៅបង្កើន និងជំរុញវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា ជាមួយប្រទេសកម្ពុជានាពេលកន្លងមក ដែលក្នុងនោះ ឥណ្ឌាបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ ពិសេសលើការងារសន្ដិសុខ ការពារជាតិ និងបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តម សន្ដិបណ្ឌិត បានចាត់ទុកថា កម្ពុជា និងឥណ្ឌា ប្រៀបដូចជាបងប្អូន និងមិត្តភ័ក្រដ៏ល្អដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា។

ឯកឧត្តម សន្ដិបណ្ឌិត បានបង្ហាញនូវការគាំទ្រឲ្យក្រសួងជំនាញនីមួយៗ របស់ប្រទេសទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនង និងធ្វើការដោយជិតស្និតជាមួយគ្នា ដូចជា វិស័យការពារជាតិ សន្ដិសុខ ដើម្បីការពារដល់ផលប្រយោជន៍របស់ប្រជាជន។ ឯកឧត្តម សន្ដិបណ្ឌិត បានគាំទ្រដល់ឥណ្ឌា ដែលជួយកម្ពុជាក្នុងការធ្វើបដិវត្តន៍កម្មវិស័យឌីជីថល និងប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបណ្ដុះបណ្ដាល និងចែករំលែកព័ត៌មាននានា ដែលចាំបាច់ និងបម្រើឲ្យការងារសន្ដិសុខនេះ។

ជាមួយគ្នានេះ ភាគីឥណ្ឌា បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលដល់ការងារទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌា ក៏ដូចជាការងារអន្ដោប្រវេសន៍ សំដៅជួយសម្រួលដល់អ្នកទេសចរ និងធុរកិច្ចជនឥណ្ឌា ដែលមកដើរកម្សាន្ដ និងបំពេញការងារនៅប្រទេសកម្ពុជាផងដែរ។

ត្រង់ចំណុចនេះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរនេះ និងសន្យាថា ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានកិច្ចសហប្រតិបត្តិការដ៏ល្អ និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងគ្នា ៕

អត្ថបទដែលជាប់ទាក់ទង