**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងមហាផ្ទៃ​ ប្រកាសចូលកាន់មុខតំណែងអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃប្រកាសចូលកាន់មុខតំណែងអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន,​ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍ដោយបានលើកឡើងពីរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន ស្ថានភាព និងវឌ្ឍនភាពដែលអគ្គនាយកដ្ឋានសម្រេចបាន ដោយបានលើកឡើងថា អគ្គនាយកដ្ឋានបាន និងកំពុងពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាស្ថាប័នទាំងមូល ដោយយកចិត្តទុកដាក់លើវិន័យ ការពង្រឹងធនធានមនុស្ស ការចាត់បញ្ជូនមន្ត្រីចូលរួមសិក្សាជំនាញទាំងក្នុង និងក្រៅប្រទេសជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តថា ដើម្បីជំរុញ និងធានាប្រសិទ្ធភាពការងារបន្ថែមទៀត អគ្គនាយកដ្ឋានក៏បានពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធលើកិច្ចការងារបច្ចេកវិទ្យាឌីជីថលផងដែរ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងថា អគ្គនាយកដ្ឋានតែងតែជំរុញទឹកចិត្តមន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យបន្តចូមរួមចំណែកពង្រឹង និងបំពេញការងារស្នូលប្រកបដោយទំនួលខុសត្រូវខ្ពស់ស្របតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីថ្ងៃនេះបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំគ្រប់កម្រិតក្នុងអគ្គនាយកដ្ឋាន ដោយបានមើលឃើញពីសមត្ថភាពសមស្រប មុននឹងមានការស្នើសុំឱ្យមានការតែងតាំងនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការអនុវត្តតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានត្រូវផ្សារភ្ជាប់ជាមួយគោលការណ៍ គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តការងារត្រូវមានភាពប្រទាក់ក្រឡាគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្ថែមថា ក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចឱ្យមានការបង្កើតនាយកដ្ឋានព័ត៌មានវិទ្យា ស្របតាមភាពចាំបាច់នៃការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា និងទាញយកបច្ចេកវិទ្យាសម្រាប់បម្រើសេវាសាធារណៈ និងការបំពេញការងារផ្ទៃក្នុងប្រចាំថ្ងៃ។ ដោយកិច្ចការងារទាក់ទងនឹងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ និងការកើនឡើងនៃតម្រូវការប្រើប្រាស់បច្ចេកវិទ្យា ទើបសម្រេចឱ្យមានការបង្កើតឡើងនូវអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំដែលទើបទទួលបានតែងតាំង ដោយត្រូវមានការយល់ដឹងច្បាស់ពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋាន ផែនការយុទ្ធសាស្ត្រ ក្របខណ្ឌនៃការណែនាំផ្ទៃក្នុង ទើបអាចដឹកនាំក្រុមការងារដល់គោលដៅ ហើយត្រូវបើកចិត្តឱ្យទូលាយ ទទួលយក និង ប្រមែប្រមូលមន្ត្រីក្រោមឱវាទដែលមានជំនាញរៀងៗខ្លួន ដើម្បីឱ្យក្លាយជាកម្លាំងរួមបំពេញកិច្ចការបម្រើឱ្យផលប្រយោជន៍រួម។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំបន្តថា ការបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យអនុវត្តកិច្ចការអ្វីមួយ ត្រូវប្រើប្រាស់ពាក្យពេចន៍ ភាសាបែបសាមញ្ញ ខ្លី ខ្លឹម និងមានភាពច្បាស់លាស់ និងត្រូវក្រើនរំលឹក ក៏ដូចជាពន្យល់មន្ត្រីពីពេលវេលា ទំហំការងារ លទ្ធផលការងារដែលរំពឹងទុក ជាពិសេសសមិទ្ធផលដែលសម្រេចបានពីការអនុវត្តការងារដែលអាចបម្រើដល់ក្រសួង និងសង្គមជាតិទាំងមូល។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ការពិនិត្យលទ្ធផលការងារក៏មានភាពចាំបាច់ផងដែរ ដោយអាចធ្វើឡើងតាមរយៈការជួបប្រជុំគ្នាតាមរបបកំណត់ និងកិច្ចពិភាក្សាផ្ទៃក្នុងនានា។

បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំឱ្យមានការគ្រប់គ្រងមន្ត្រីឱ្យបានល្អ ប្រកបដោយសីលធម៌ មានវិន័យ និងវិជ្ជាជីវៈ ហើយត្រូវជំរុញឱ្យមានការបណ្ដុះបណ្ដាលមន្ត្រី ដែលជាកិច្ចការងារសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់អង្គភាព។ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យអគ្គនាយកដ្ឋានបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិនានាជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ លើកិច្ចការងារបច្ចេកវិទ្យាឌីជីថលនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងតម្រូវការជាក់ស្ដែង ហើយជាពិសេសមន្ត្រីចំណុះត្រូវមានការទទួលខុសត្រូវផ្សេងៗគ្នាប្រកបដោយឆន្ទៈមុះមុត ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន បំពេញការងាររបស់ខ្លួនឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ៕

អត្ថបទដែលជាប់ទាក់ទង