**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាព ការបាក់ច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន ពលរដ្ឋប្រមាណ ៤០គ្រួសារ ក្នុងស្រុកស្ទឹងត្រង់

ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាព ការបាក់ច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន ប្រជាពលរដ្ឋប្រមាណជា៤០គ្រួសារ ដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ចាប់ពីឃុំព្រែកក់ រហូតដល់ឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ និងប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនផងដែរ។

ឯកឧត្ដម អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានភាពច្រាំងទន្លេ តាមបណ្ដាឃុំមួយចំនួន នៅក្នុងស្រុកស្ទឹងត្រង់ បានបាក់ស្រុត បន្ទាប់ពីទឹកទន្លេបានស្រកទៅវិញ ប្រការនេះ បានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារ និងប៉ះពាល់ដល់ផ្លូវបេតុងនិងផ្លូវក្រាលកៅស៊ូ មួយចំនួនផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ មានដូចជា៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១,០០០ ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិ មិនអាចធ្វើដំណើរបាន។

ដោយឡែក នៅក្នុងឃុំព្រះអណ្ដូង បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា ១០០ ម៉ែត្រ និងឃុំ ខ្ពបតាងួន ប្រវែងជាង ១០០ ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវបេតុង។

ឯកឧត្ដមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះ មានអាជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើបញ្ហានោះ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យមើលលទ្ធភាព នៃការជួសជុលស្ដារឡើងវិញច្រាំង ដែលបានបាក់នោះជាបន្ទាន់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង