**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ

អ្នកវិភាគថា សហជីពនៅកម្ពុជាគ្មានតម្លាភាពលើបញ្ហាហិរញ្ញវត្ថុជាមួយសមាជិករបស់ខ្លួននោះឡើយ ខណៈដែលកម្មករជាម្ចាស់លុយ

ភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាលើកឡើងថា បណ្តាសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយសមាជិករបស់ខ្លួននោះឡើយខណៈកម្មករនិយោជិតជាអ្នកបង់វិភាគទានជាទៀងទាត់ឱ្យសហជីពដើម្បីទ្រទ្រង់សកម្មភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា៖« ជារៀងរាល់ឆ្នាំខ្ញុំមើលឃើញថាបណ្តាសហជីពទាំងនោះ (សហជីពនៅកម្ពុជា) មិនដែលបានបង្ហាញពីតម្លាភាពនៃការចំណាយ ហិរញ្ញវត្ថុរបស់ពួកគេនោះទេ»។

លោកបន្តបញ្ជាក់ថា៖“បណ្តាសហជីពមួយចំនួនដែលទទួលជំនួយពីកម្មករនិយោជិតត្រូវតែបង្ហាញការចំណាយរបស់ពួកគេទៅកាន់កម្មករនិយោជិតដែលជាប្រភពជំនួយរបស់ពួកគេថាតើសហជីពបានប្រើប្រាស់ថវិកាដែលពួកគេបានបង់ទៅលើកិច្ចការងារអ្វីខ្លះ ជាពិសេសបង្ហាញអំពីថវិការដែលនៅសល់បន្ទាប់ពីប្រើប្រាស់ផងដែរ”។

លោកបណ្ឌិតបានពន្យល់ថា ការមិនបង្ហាញតម្លាភាពផ្នែកហិរញ្ញវត្ថុរបស់សហជីពទៅកាន់សមាជិករបស់ខ្លួននេះ បានសបញ្ជាក់ពីភាពមិនស្មោះត្រង់របស់សហជីពទៅកាន់សមាជិករបស់ខ្លួនក្នុងខណៈដែលអង្គការវិជ្ជាជីវៈទាំងអស់គឺជាអ្នកដែលការពារសិទ្ធិ និងការរំលោភបំពានមកលើកម្មករ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត បានជំរុញឱ្យសហជីពដែលមិនបង្ហាញពីតម្លាភាពជូនកម្មករគួរសម្តែងភាពស្មោះត្រង់ជូនកម្មករនិយោជិតដែលជាជនស្លូតត្រង់ និងគួរបង្វែរថវិកាដែលនៅសល់ក្រោយប្រតិបត្តិការមកកម្មករវិញក៏ល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង